ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ១៩​ ថ្មីចំនួន ៣នាក់ នាំឱ្យករណីសរុបកើនដល់​ជិត​ ៣,០០០នាក់

    BY autoadmin May 7, 2020
    ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ១៩​ ថ្មីចំនួន ៣នាក់ នាំឱ្យករណីសរុបកើនដល់​ជិត​ ៣,០០០នាក់

    នៅថ្ងៃព្រហស្បតិ៍នេះរដ្ឋាភិបាលថៃបានរាយការណ៍ពីករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៣ករណី ហើយពួកគេគឺជាប្រជាជនថៃទាំងអស់ ដែលនាំឱ្យចំនួនសរុបនៅក្នុងប្រទេសថៃកើនដល់ ២,៩៩២នាក់។ មិនមានសេចក្តីរាយការណ៍អំពីការស្លាប់បន្ថែមទៀតទេនៅថ្ងៃនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅតែ ៥៥នាក់ដដែល។​ នេះបើតាមការចុះផ្សាយរបស់​ បាងកកប៉ុស្ដិ៍ សម្រាប់ថ្ងៃទី០៧​ ខែឧសភា ឆ្នាំ២០២០។

    លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 បាននិយាយថា ករណីថ្មីទាំង៣ មានដូចជា៖ ទី១ គឺជាស្ត្រីមេផ្ទះជនជាតិថៃ អាយុ ៥៩ឆ្នាំ នៅខេត្តយ៉ាឡាជាប់ព្រំដែនភាគខាងត្បូង ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លងជំងឺមុនៗដែលបានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី។ ករណីថ្មីចំនួន ២​ទៀត​ គឺជាកម្មករជនជាតិថៃអាយុ ៤៦ និង ៥១ឆ្នាំ ដែលបានវិលត្រឡប់មកពីកាហ្សាក់ស្ថានកាលពីថ្ងៃសៅរ៍ ហើយត្រូវបាននាំទៅដាក់នៅដោយឡែកបណ្តោះអាសន្នភ្លាមៗ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: