ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អ្នកឆ្លងកូវីដ-១៩នៅទូទាំងពិភពលោកកើនលើស៤លាននាក់ និងស្លាប់ជិត២៨ម៉ឺននាក់ហើយ

    BY Khmernote Media May 9, 2020
    អ្នកឆ្លងកូវីដ-១៩នៅទូទាំងពិភពលោកកើនលើស៤លាននាក់ និងស្លាប់ជិត២៨ម៉ឺននាក់ហើយ

    យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅទូទាំងពិភពលោកបានកើនឡើងដល់ ៤,០១២,៨៤១នាក់ និងបានសម្លាប់មនុស្សចំនួន ២៧៦,២១៦នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ១,៣៨៥,១៨៤។

    នៅក្នុងផងដែរ ប្រទេសដែលឈរលំដាប់កំពូលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេ គឺនៅតែជាសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ១,៣២១,៧៨៥ នាក់ អ្នកស្លាប់សរុប ៧៨,៦១៥ នាក់ និងជាសះស្បើយចំនួន ២២៣,៦០៣ នាក់។ ចំណែកឯប្រទេសឈរលំដាប់ទី២គឺ ប្រទេសអេស្ប៉ាញ ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ២៦០,១១៧ នាក់ អ្នកស្លាប់សរុប ២៦,២៩៩ នាក់ និងជាសះស្បើយចំនួន ១៦៨,៤០៨ នាក់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay