ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាំងហ្គាពួរម្សិលមិញរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ៨៧៦នាក់​ នាំឱ្យចំនួនសរុបកើនដល់ ២៣,៣៣៦នាក់

    BY autoadmin May 11, 2020
    សាំងហ្គាពួរម្សិលមិញរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ៨៧៦នាក់​ នាំឱ្យចំនួនសរុបកើនដល់ ២៣,៣៣៦នាក់

    យោងតាមការណ៍ចុះផ្សាយរបស់ Channel News Asia បានរាយការណ៍ថា សាំងហ្គាពួរបានរកឃើញករណីថ្មីចំនួន ៨៧៦ករណី កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា ម្សិលមិញនេះ ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ២៣,៣៣៦នាក់។ ក្នុងនោះផងដែរមាន ៤២៥ ករណី បានជាសះស្បើយនិងរំសាយចេញពីមន្ទីរពេទ្យ ឬសហគមន៍ដាច់ដោយឡែក ដែលធ្វើឱ្យចំនួនអ្នកបានធូរស្បើយសរុបមានចំនួន ២,៧២១នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីក៏មានករណីក្នុងសហគមន៍ចំនួន ៤ និងតួលេខមរណភាពគឺនៅតែ ២០នាក់ដដែល។

    ក្រសួងសុខាភិបាល (MOH) បាននិយាយថា ក្នុងចំណោមករណីថ្មីទាំង ៨៧៦នាក់ មានអ្នកឆ្លងចំនួន ៨៦០នាក់ ជាអ្នកកាន់ប័ណ្ណការងារដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស និងមានតែ ១១នាក់ ប៉ុណ្ណោះដែលនៅខាងក្រៅអន្តេវាសិកដ្ឋាន។ MOH បាននិយាយថា ចំនួនករណីថ្មីនៅតែបន្ដកើនឡើងពីក្នុងចំណោមពលករបរទេស ហើយពេលនេះក្រុមការងារកំពុងធ្វើតេស្ដលើអ្នកដែលមិនចេញរោគសញ្ញា ដែលជាផ្នែកមួយនៃដំណើរការដើម្បីផ្ទៀងផ្ទាត់ និងធ្វើតេស្ដស្ថានភាពរបស់ពលករគ្រប់រូប៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: