ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាំងហ្គាពួររកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បន្ថែមចំនួន ៨៨៤នាក់ ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ២៤,៧០៦នាក់

    BY autoadmin May 12, 2020
    សាំងហ្គាពួររកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បន្ថែមចំនួន ៨៨៤នាក់ ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ២៤,៧០៦នាក់

    សាំងហ្គាពួរ៖ ក្រសួងសុខាភិបាល (MOH) បានបញ្ជាក់ជាបឋមនូវករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៨៨៤ករណី សម្រាប់ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។ ក្នុងចំណោមករណីទាំងនេះ ភាគច្រើនជាករណីពាក់ព័ន្ធនឹងអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន និងមានតែ ៣នាក់ប៉ុណ្ណោះ ដែលជាជនជាតិសាំងហ្គាពួរ ឬអ្នករស់នៅអចិន្ត្រៃយ៍។

    បើតាមការចុះផ្សាយរបស់ Asia One បានឱ្យដឹងថា តួលេខថ្មីនេះនាំឱ្យមានករណីសរុបកើនដល់ ២៤,៧០៦នាក់ ដោយក្នុងនោះផងដែរមានអ្នកជំងឺចំនួន ៣,២២៥នាក់ បានជាសះស្បើយនិងត្រូវបានរំសាយ ខណៈមានអ្នកជំងឺចំនួន ២១នាក់ បានស្លាប់។ MOH នឹងចែករំលែកព័ត៌មានលម្អិតបន្ថែមទៀត នៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួននៅយប់នេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Asia One

    Share This Post: