សាហាវមែន! កាច់បំបាក់ដៃ ជេីងកូនចុង អាយុមិនទាន់បាន ១ខួបផង
ខេត្តឧត្តរមានជ័យ៖ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានអោយដឹងថា នៅព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ ដោយមានការអនុញ្ញាតិពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឧត្តរមានជ័យ សមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជេីញឈ្មោះ ធួន ផាណា មកសាកសួរពាក់ព័ន្ធនឹងករណីកាច់ដៃកាច់ជេីងកុមារម្នាក់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ម្សិលមិញមានហ្វេសប៊ុកមួយចំនួនបានបង្ហោះព័ត៌មានថា ឈ្មោះ ផាណា នេះបានកាច់ដៃកាច់ជេីងកូនចុងរបស់ខ្លួន ដែលមានអាយុមិនទាន់បាន ១ឆ្នាំ ស្រួលបួលផង។ ក្រោយកេីតហេតុ ម្ដាយកុមាររងគ្រោះបាននាំកូនទៅពេទ្យ និងបានដាក់ពាក្យបណ្ដឹងនៅ ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដេីម្បីអោយចាត់ការឈ្មោះធួន ផាណា តាមផ្លូវច្បាប់ ។ មហាជនមានការរិះគន់ខ្លាំងទៅលេីទង្វេីឃោរឃៅព្រៃផ្សៃរបស់ឈ្មោះ ធួន ផាណា នេះ ចំពោះទារក៕



ប្រភព៖ Pheng Vannak News