ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ឥណ្ឌូនេស៉ីរាយការណ៍ពីករណីកើនឡើងខ្ពស់បំផុតរបស់ខ្លួន ដោយមានអ្នកឆ្លងកូវីដ១៩​ ថ្មីចំនួន ៦៨៩នាក់

    BY autoadmin May 13, 2020
    ឥណ្ឌូនេស៉ីរាយការណ៍ពីករណីកើនឡើងខ្ពស់បំផុតរបស់ខ្លួន ដោយមានអ្នកឆ្លងកូវីដ១៩​ ថ្មីចំនួន ៦៨៩នាក់

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ សម្រាប់ថ្ងៃពុធ ទី១៣​ ខែឧសភា ឆ្នាំ២០២០ បាននិយាយថា ប្រទេសឥណ្ឌូនេស៉ីមានបានរាយការណ៍ពីករណីវីរុស COVID-19 ប្រចាំថ្ងៃរបស់ខ្លួនច្រើនបំផុត ជាមួយនឹងករណីថ្មីចំនួន ៦៨៩នាក់ ដែលធ្វើឱ្យចំនួនសរុបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះកើនឡើងដល់ចំនួន ១៥,៤៣៨នាក់។

    មន្ត្រីក្រសួងសុខាភិបាលលោក Achmad Yurianto ក៏បានរាយការណ៍ពីអ្នកស្លាប់ថ្មី ដែលទាក់ទងនឹងវីរុស COVID-19 ចំនួន ២១នាក់ ដែលនាំឱ្យចំនួនស្លាប់សរុបកើនដល់ ១,០២៨នាក់ ហើយក្នុងនោះផងដែរមានអ្នកជំងឺចំនួន ៣,២៨៧នាក់ បានជាសះស្បើយនិងរំសាយចេញពីមន្ទីរពេទ្យ។ គាត់បានបន្ថែមថា មានអ្នកជំងឺជាង ៣៣,០០០នាក់ កំពុងស្ថិតក្រោមការសង្ស័យថាមានផ្ទុកវីរុស COVID-19 នេះផងដែរ។ លោកបានបន្ថែមថា គិតមកទល់ពេលនេះឥណ្ឌូនេស៉ីមានមនុស្សជាង ១២៣,៥៧០នាក់ ដែលបានមកធ្វើតេស្ដរកវីរុសនេះ៕


    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: