ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាំងហ្គាពួរម្សិលមិញរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ៧៥២នាក់ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបជាង ២៦,០០០នាក់

    BY autoadmin May 15, 2020
    សាំងហ្គាពួរម្សិលមិញរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ៧៥២នាក់ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបជាង ២៦,០០០នាក់

    យោងតាមការចុះផ្សាយរបស់ Channel News Asia បានឱ្យដឹងថា សាំងហ្គាពួរបានរកឃើញករណីថ្មីនៃវីរុស COVID-19 ចំនួន ៧៥២ករណី គិតត្រឹមវេលាថ្ងៃត្រង់ នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ដែលនាំឱ្យចំនួនសរុបរបស់ប្រទេសនេះកើនដល់ ២៦,០៩៨ករណី។ ក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃក្នុងថ្ងៃដដែលនោះ ក្រសួងសុខាភិបាល (MOH) បាននិយាយថា មានអ្នកជំងឺចំនួន ១,១៦៤នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ដែលនេះជាលើកទីមួយហើយដែលចំនួនអ្នកជំងឺបានជាសះស្បើយលើសពី ១,០០០នាក់។ សរុបមកគឺមានអ្នកជំងឺចំនួន ៥,៩៧៣ នាក់ បានជាសះស្បើយពីវីរុស COVID-19 ហើយត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ឬមណ្ឌលដាច់ដោយឡែករបស់សហគមន៍។

    ក្នុងចំណោមករណីថ្មីដែលបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ មានអ្នកជំងឺរហូតដល់ទៅ ៧៥០នាក់ ជាអ្នកកាន់ប័ណ្ណការងារដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស ហើយមានតែ២នាក់ប៉ុណ្ណោះដែលជាករណីក្នុងស្រុក។ ក្រសួងសុខាភិបាលបាននិយាយថា ខ្លួននៅតែបន្តតេស្ដរកករណីវីរុស COVID-19 ជាច្រើនទៀតក្នុងចំណោមពលករអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន​ ដើម្បីស្វែងរកអ្នកឆ្លងថ្មីៗបន្ថែមទៀត។ យ៉ាងណាក៏ដោយចំនួនករណីក្រៅអន្តេវាសិកដ្ឋានបានថយចុះពីមធ្យមភាគចំនួន ៦ករណីក្នុងមួយថ្ងៃ មកជាមធ្យម ៣នាក់ ក្នុងមួយថ្ងៃ អស់រយៈពេលមួយសប្តាហ៍កន្លងមកនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: