ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ នៅទូទាំងសកលលោកកើនដល់ ៣០ម៉ឺននាក់​​ ខណៈចំនួនឆ្លងសរុបមានច្រើនជាង ៤.៤លាននាក់

    BY autoadmin May 15, 2020
    ចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ នៅទូទាំងសកលលោកកើនដល់ ៣០ម៉ឺននាក់​​ ខណៈចំនួនឆ្លងសរុបមានច្រើនជាង ៤.៤លាននាក់

    បើយោងតាមមជ្ឈមណ្ឌលប្រព័ន្ធវិទ្យាសាស្ត្រនិងវិស្វកម្ម (CSSE) នៅសកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ចំនួនករណីនៃវីរុស COVID-19 នៅសហរដ្ឋអាមេរិកបានកើនដល់ ១​ ៤០១ ៩៤៨ គិតត្រឹមម៉ោង ១៣ និង ៣៨នាទី (1738 GMT) ថ្ងៃព្រហស្បតិ៍។ ទន្ទឹមនឹងនេះដែរចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅអាមេរិកបានកើនឡើងដល់ ៨៥ ០៦៦ នាក់។ ពោលគឺសរុបមកទល់ពេលនេះការស្លាប់ដោយសារវីរុស COVID-19 នៅទូទាំងសកលលោកមានរហូតដល់ទៅ ៣០០ ០៧៤ នាក់ ខណៈករណីឆ្លងសរុបមាន ៤ ៤០៥ ៦៨៨ នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ម៉ោង ១៣ និង ៣៨នាទី (1738 GMT) ។

    កាលពីថ្ងៃព្រហស្បតិ៍ប្រទេសបារាំងបានរាយការណ៍ថា មានអ្នកស្លាប់ថ្មីទាក់ទងនឹងវីរុស COVID-19 ចំនួន ៣៥១នាក់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈមានអ្នកស្លាប់ចំនួនតែ ៨៣នាក់ប៉ុណ្ណោះ ដែលបានកត់ត្រាកាលពីថ្ងៃពុធ។ ប៉ុន្តែយ៉ាងណាចំនួនអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ ឬចូលសម្រាកក្នុងមណ្ឌលថែទាំបន្តធ្លាក់ចុះ។ ចាប់តាំងពីថ្ងៃទី០១ ខែមីនា មានមនុស្សចំនួន ២៧ ៤២៥ នាក់ បានស្លាប់ដោយសារវីរុស ហើយច្រើនជាងមួយភាគបីនៃអ្នកស្លាប់ទាំងនេះ (១០ ២០១នាក់) បានកើតចេញពីដែលចូលនិវត្តន៍កន្លែងថែទាំមនុស្សចាស់។

    ចំណែកក្រសួងសុខាភិបាលអ៊ីរ៉ាក់នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថា ខ្លួនរកឃើញករណីថ្មីនៃវីរុស COVID-19 ចំនួន ១១១ ករណី ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៣ ១៤៣ នាក់នៅក្នុងប្រទេសនេះ។

    សមាគមពាណិជ្ជកម្មហ្សេជាំងក្នុងប្រទេសកេនយ៉ា ដែលជាសមាគមនៃម្ចាស់អាជីវកម្មចិននៅក្នុងប្រទេសកេនយ៉ាកាលពីថ្ងៃព្រហស្បតិ៍ក៏បានប្រគល់ម៉ាស់ចំនួន ៧០ ០០០ ដល់រដ្ឋាភិបាលកេនយ៉ា ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស COVID-19 នេះ។

    អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍បានព្យាករណ៍ថា ចំនួននៃការឆ្លងជំងឺ COVID-19 នៅក្នុងទ្វីបអាហ្វ្រិកបានចុះថយ និងបានព្យាករណ៍ថា នឹងមានចំនួនឆ្លងតិចបំផុតនៅក្នុងប្រទេសភាគច្រើនក្នុងទ្វីបនេះ បន្ទាប់ពីទទួលបានជោគជ័យលើវិធានការណ៍ប្រឆាំងនឹងការឆ្លង។ លោក Matshidiso Moeti នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំទ្វីបអាហ្វ្រិកបានមានប្រសាសន៍ថា ការកែប្រែនេះគឺផ្អែកលើភាពជោគជ័យនៃវិធានការណ៍មួយចំនួន ដែលរដ្ឋាភិបាលកំពុងអនុវត្តដូចជា៖ ការចាក់សោរផ្នែកខ្លះ ការរក្សាគម្លាត និងការលាងសម្អាតដៃ៕

    អត្ថបទ៖ លីដា
    ប្រភព៖ ស៉ីនហួរ

    Share This Post: