ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អ្នកឆ្លងវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិកកើនឡើងដល់ ១.៤ លាននាក់ និងស្លាប់ជាង ៨៧,០០០នាក់

    BY autoadmin May 16, 2020
    អ្នកឆ្លងវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិកកើនឡើងដល់ ១.៤ លាននាក់ និងស្លាប់ជាង ៨៧,០០០នាក់

    យោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ចំនួនករណីសរុបនៃវីរុស COVID-19 នៅសហរដ្ឋអាមេរិកបានកើនលើសពី ១.៤៤ លាននាក់ ខណៈមានអ្នកស្លាប់ចំនួន ៨៧,៤២៧ នាក់ នេះបើតាមការចុះផ្សាយរបស់ CGTN សម្រាប់ថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០។ លោក Robert Redfield នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (CDC) មានប្រសាសន៍ថា គំរូព្យាករណ៍ទាំង ១២ របស់នាយកដ្ឋានបានបង្ហាញថា ការស្លាប់ដោយសារ COVID-19 នៅអាមេរិកនឹងកើនឡើងដល់ ១០០ ០០០ នាក់ នៅត្រឹមថ្ងៃទី០១ ខែមិថុនាខាងមុខនេះ។

    មុននេះក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យវ៉ាស៊ីនតោនក៏បានកែប្រែគំរូរបស់ខ្លួនដែរ ដោយព្យាករណ៍ថានឹងមានមនុស្សស្លាប់ចំនួន ១៤៧ ០០០ នាក់ នៅក្នុងសហរដ្ឋអាមេរិក ដោយគិតត្រឹមថ្ងៃទី០៤ ខែសីហា។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រក៏បានបង្ហាញព័ត៌មានលម្អិតនៃផែនការ ដើម្បីពន្លឿនការអភិវឌ្ឍវ៉ាក់សាំងនិងការព្យាបាលវេជ្ជសាស្ត្រ សម្រាប់វីរុស COVID-19 នៅខែមករា ដើមឆ្នាំក្រោយនេះ។ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតមួយនៅក្នុងសួន Rose Garden ថា៖ «យើងកំពុងចង់បង្ហើយវានៅចុងឆ្នាំនេះ ប្រសិនបើយើងអាច ប្រហែលជានៅមុនហ្នឹងទៀត»៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: