កូវីដ-១៩
ក្រសួងសុខាភិបាល ប្រកាសផ្អាកធ្វើសន្និសីទកាសែត និងផ្អាកចេញព័ត៌មានកូវីដ-១៩ នៅកម្ពុជា ចាប់ពីស្អែកនេះទៅ រហូតដល់រកឃើញករណីវិជ្ជមានថ្មីណាមួយ
BY Khmernote Media
May 16, 2020
នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជុំវិញការព្យាបាលអ្នកជំងឺ កូវីដ-១៩ ទី១២២ បានជាសះស្បើយ ដែលធ្វើអោយអ្នកជំងឺសរុបទាំង១២២នាក់បានជាសះស្បើយទាំងអស់គ្មានអ្នកស្លាប់នោះទេ។ ក្នុងនោះដែរក្រសួងក៏បាន ប្រកាសផ្អាកធ្វើសន្និសីទកាសែត និងផ្អាកចេញព័ត៌មានកូវីដ-១៩ នៅកម្ពុជា ចាប់ពីស្អែកនេះទៅ រហូតដល់រកឃើញករណីវិជ្ជមានថ្មីណាមួយ។

លើសពីនេះដែរក្រសួងសុខាភិបាលកម្ពុជា ក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីការឆ្លងនិងចម្លងជំងឺ កូវីដ-១៩ ល្គិកណាសាកលលោក និងប្រទេសជិតខាងក្នុងតំបន់ នៅតែមានកំណើនករណីឆ្លងថ្មី ដូចនេះកម្ពុជា នៅតែប្រឈមទៅនឹងហានិភ័យនៃការចម្លងជំងឺ កូវីដ-១៩៕



