ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ម្សិលមិញនេះ សិង្ហបុរីរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីចំនួន ៧៩៣ ករណីបន្ថែមទៀតធ្វើឲ្យតួលេខអ្នកជំងឺសរុបកើនដល់ ២៦ ៨៩១ ករណី

    BY autoadmin May 16, 2020
    ម្សិលមិញនេះ សិង្ហបុរីរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីចំនួន ៧៩៣ ករណីបន្ថែមទៀតធ្វើឲ្យតួលេខអ្នកជំងឺសរុបកើនដល់ ២៦ ៨៩១ ករណី

    សិង្ហបុរី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានរាយការណ៍ថា នៅថ្ងៃសុក្រ ទី ១៥ ឧសភា ម្សិលមិញនេះ គេបានរកឃើញមនុស្សចំនួន ៧៩៣ នាក់បន្ថែមទៀត ដែលត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩។ យ៉ាងណាក្តី ៩៩% នៃករណីឆ្លងថ្មីនេះគឺបានកើតឡើងក្នុងចំណោមកម្មករបរទេសដែលពួកគេមានការប្រាស្រ័យទាក់ទងគ្នា និងរស់នៅក្នុងអគារស្នាក់នៅរបស់ក្រុមកម្មកររួមគ្នាផងដែរ។ ដោយឡែកករណីឆ្លងថ្មីសម្រាប់ពលរដ្ឋសិង្ហបុរីវិញគឺមានតែមួយករណីប៉ុណ្ណោះ ដែលបានកើតចំពោះបុរសវ័យ ៥៣ ឆ្នាំម្នាក់ ដែលគ្នានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស ឬទាក់ទងជាមួយអ្នកជំងឺកូវីដ ១៩ ឡើយ។

    ទន្ទឹមនឹងការរកឃើញករណីឆ្លងថ្មី អាជ្ញាធរសុខាភិបាលសិង្ហបុរីក៏បានឲ្យដឹងដែរថា ក្នុងថ្ងៃដដែលនេះក៏មានអ្នកជាសះស្បើយនិងត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញចំនួន ១ ២៧៥ ករណីផងដែរ ហើយតួលេខនេះគឺជាចំនួនអ្នកជាសះស្បើយប្រចាំថ្ងៃដ៏ច្រើនបំផុតផងដែរសម្រាប់សឹង្ហបុរី។ គួរបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះសឹង្ហបុរីមានករណីអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ២៦ ៨៩១ ករណី ស្លាប់ ២១ ករណី និងជាសះស្បើយសរុបចំនួន ៧ ២៤៨ ករណីផងដែរ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post: