ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាំងហ្គាពួររកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៤៦៥នាក់ ដែលជាការចុះថយបន្ដិចនៅថ្ងៃសៅរ៍នេះ

    BY autoadmin May 16, 2020
    សាំងហ្គាពួររកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៤៦៥នាក់ ដែលជាការចុះថយបន្ដិចនៅថ្ងៃសៅរ៍នេះ

    យោងតាមការចុះផ្សាយរបស់ Channel News Asia បានឱ្យដឹងថា សាំងហ្គាពួរបានរាយការណ៍ករណីថ្មីចំនួន ៤៦៥ ករណី សម្រាប់ថ្ងៃសៅរ៍ ទី១៦ ខែឧសភា ដែលនាំឱ្យចំនួនសរុបរបស់ប្រទេសនេះមានដល់ ២៧ ៣៥៦ ករណី។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពជាបឋមរបស់ខ្លួនថា ភាគច្រើនគឺជាអ្នកកាន់ប័ណ្ណការងារដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស និងមានតែ ៤ករណីប៉ុណ្ណោះ ដែលជាជនជាតិសាំងហ្គាពួរ ឬអ្នករស់នៅអចិន្ត្រៃយ៍។

    កាលពីព្រឹកថ្ងៃសៅរ៍ក្រសួងសុខាភិបាលបាននិយាយថា ខ្លួនបានរំសាយអ្នកជំងឺចំនួន ១៨នាក់ ចេញពីមណ្ឌលថែទាំសហគមន៍ D’Resort ដែលអ្នកជំងឺបាននៅទីនោះអស់រយៈពេលជាយូរមកហើយ។ ក្រសួងបាននិយាយថា អ្នកទាំង ១៨ នាក់នោះគឺមានសុខភាពល្អណាស់ ប៉ុន្តែដោយសារនៅវិជ្ជមានជាមួយវីរុស COVID-19 យូរពេក។ គណៈកម្មាធិការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តបានពិភាក្សាលើករណីនីមួយៗ និងបានកំណត់ថាអ្នកជំងឺកំពុងខ្ជាក់មេរោគដែលងាប់ចេញពីខ្លួន ដែលអាចមើលឃើញតាមរយៈការធ្វើតេស្ត PCR ប៉ុន្តែវាមិនចម្លងទៅមនុស្សដទៃទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖​ Channel News Asia

    Share This Post: