ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អតីតតារាកំប្លែង នាង ខ្មឹប និងបក្សពួកត្រូវបានចាប់ខ្លួនពាក់ព័ន្ធជួញដូរ និងប្រើប្រាស់ គ្រឿងញៀន

    BY Khmernote Media May 17, 2020
    អតីតតារាកំប្លែង នាង ខ្មឹប និងបក្សពួកត្រូវបានចាប់ខ្លួនពាក់ព័ន្ធជួញដូរ និងប្រើប្រាស់ គ្រឿងញៀន

    ភ្នំពេញ៖សមត្ថកិច្ចខណ្ឌដូនពេញចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនឃាត់ខ្លួនប្រុសស្រី៧នាក់ ដកហូតថ្នាំញៀន១៥កញ្ចប់ ឧបករណ៍សម្រាប់ប្រេីប្រាស់ និងផ្លាស្ទិចសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ ការចុះបង្ក្រាបនេះធ្វើឡើងកាលពីម៉ោង ៥ល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ស្ថិតនៅផ្លូវជាតិលេខ៥ ចំណុចបារចតុមុខ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

    សមត្ថកិច្ចឲ្យដឹងថា ជាលទ្ធផលនៃការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានយើងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់(ស្រី០៣)រួមមាន៖
    ១/ឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរ)។
    ២/ឈ្មោះ ឈួន រ៉ាទី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
    ៣/ឈ្មោះ វណ្ណា វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ។
    ៤/ឈ្មោះ រ៉េន សុធារី (ហៅ ខ្មឹប) ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
    ៥/ឈ្មោះ ប្រាក់ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
    ៦/ឈ្មោះ មុត បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាដក(ប្រើប្រាស់)។
    ៧/ឈ្មោះ ម៉ៅ ម៉ាប់ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។

     

    វត្ថុតាងដកហូតរួមមាន ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់ ថង់ប្លាស្ទិចសំរាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនមកអធិការដ្ឋានគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay