ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សំណាងហើយកូនមិនត្រូវរបួស! ជិះម៉ូតូស្ពាយកូនពីក្រោយ មិនប្រយ័ត្នប៉ះបង្កាន់ដៃស្ពានស្ទឹងមានជ័យ ដួលបោកនឹងថ្នល់និងម៉ូតូសង្កត់ពីលើ

    BY Khmernote Media May 18, 2020
    សំណាងហើយកូនមិនត្រូវរបួស! ជិះម៉ូតូស្ពាយកូនពីក្រោយ មិនប្រយ័ត្នប៉ះបង្កាន់ដៃស្ពានស្ទឹងមានជ័យ ដួលបោកនឹងថ្នល់និងម៉ូតូសង្កត់ពីលើ

    រាជធានីភ្នំពេញ ៖ ប្ដីប្រពន្ធមួយគូរឈ្លោះប្រកែកគ្នាឈានដល់កើតមានហិង្សា ដោយមិនដឹងមូលហេតុ រហូតប្រពន្ធទ្រាំមិនបាន បីកូនដាក់កាតាបស្ពាយកូនក្មេង រួចស្ពាយកូនក្រោយខ្នង ជិះម៉ូតូមួយគ្រឿងចេញពីផ្ទះបំណងទៅផ្ទះឪពុក លុះពេលជិះម៉ូតូចុះពីលើស្ពានស្រាប់តែជ្រុលទៅប៉ះបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យដួលសង្កត់ទាំងម្ដាយទាំងកូនបង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខ និងអ្នករត់ម៉ូតូឌុបដែលនៅក្បែរនោះ នាំគ្នាមកជួយលើក និងគ្រានាងមកអង្គុយលើចិញ្ច់មផ្លូវសិន ដើម្បីជួយសង្គ្រោះបឋម ។

    ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនេះបានកើតឡើងកាលពីវេលាម៉ោង០០:៣០នាទីយប់រំលងអាធ្រាត្រ ឈានថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីត(Honda Beat) ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1IG-9412 ដោយមានស្ពាយកូនដាក់កាតាបស្ពាយកូនក្មេងពីក្រោយខ្នង បានធ្វើដំណើរឡើងស្ពានអាកាសស្ទឹងមានជ័យ ក្នុងល្បឿនលឿនល្មម លុះពេលបើកចុះពីលើស្ពាន មកដល់ចំណុចគល់ស្ពាន ស្រាប់តែជ្រុលទៅប៉ះបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យដួលសង្កត់ទាំងម្ដាយទាំងកូន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខ និងអ្នករត់ម៉ូតូឌុបដែលនៅក្បែរនោះ នាំគ្នាមកជួយលើក និងគ្រានាងមកអង្គុយលើចិញ្ចើមផ្លូវសិន ដើម្បីជួយសង្គ្រោះបឋម រួមទាំងកូនតូចអាយុជិត២ខួប ត្រូវបានប្រជាពលរដ្ឋជួយបីឡើងមកផងដែរ។

    មួយសន្ទុះក្រោយមក ស្រាប់តែលិចមុខបុរសជាប្ដីបានមកដល់កន្លែងកើតហេតុ ដោយជិះកង់បីឥណ្ឌាមួយគ្រឿងកំពុងតាមរកប្រពន្ធ ហើយក៏ស្ទុះរត់ចុះមកសួររកម្ចាស់ម៉ូតូ រួចក៏ប្រាប់ថា ស្ត្រីដែលបើកម៉ូតូស្ពាយកូនពីក្រោយនេះជាប្រពន្ធរបស់គាត់ និងបានរៀបរាប់ដំណើររឿងថា នៅមុនពេលកើតហេតុ ប្រពន្ធរបស់គាត់បានឈ្លោះប្រកែកគ្នាជាមួយគាត់ ហើយក៏ជិះម៉ូតូស្ពាយកូនពីក្រោយខ្នងចេញមកផ្ទះឪពុកក្មេករបស់គាត់តែម្ដង តែដោយព្រួយបារម្ភពីសុវត្ថិភាពប្រពន្ធ ទើបប្រញាប់ហៅកង់បីឥណ្ឌាជិះតាមរកប្រពន្ធមកដល់កន្លែងកើតហេតុតែម្ដង។

    តែយ៉ាងណាមិញ ក្រោយកើតហេតុ បុរសជាប្ដីបានអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានជួយប្រពន្ធនិងកូនរបស់គាត់ ហើយបានបីប្រពន្ធឡើងជិះកង់បីឥណ្ឌាចេញទៅមន្ទីរពទ្យបាត់ទៅ ចំណែកម៉ូតូរបស់ស្ត្រីរងគ្រោះ នាងបានអោយសាច់ញាតិជិះទៅមន្ទីរពេទ្យផងដែរ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay