ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១២គ្រឿង ថតបានខ្លាពពក ខ្លាញីថ្មកែវ សត្វកែះ និងសត្វកម្រជាច្រើនទៀត នៅឧទ្យានជាតិ​វីរៈជ័យ ខេត្តរតនគិរី

    BY Khmernote Media May 18, 2020
    ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១២គ្រឿង ថតបានខ្លាពពក ខ្លាញីថ្មកែវ សត្វកែះ និងសត្វកម្រជាច្រើនទៀត នៅឧទ្យានជាតិ​វីរៈជ័យ ខេត្តរតនគិរី

    មន្ទីរបរិស្ថានខេត្តរតនគិរី៖ កាលពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រុមមន្រ្តីឧទ្យានុរក្សឧទ្យានជាតិវិរៈជ័យ បានចុះប្រមូលម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១២គ្រឿង ដែលក្រុមការងារដាក់ថតវត្តមានសត្វព្រៃក្នុងឧទ្យានជាតិ​វីរៈជ័យ តាំងពីខែមេសា ឆ្នាំ២០១៩ ដល់ចុងខែមេសា ឆ្នាំ២០២០ ដោយទីតាំងទី១ ដល់ទីតាំងទី៥ ត្រូវបានដាក់នៅតាមជើងភ្នំហៀង ក្នុងភូមិសាស្រ្តស្ថិតតាមបណ្តោយព្រំប្រទល់ កម្ពុជា-ឡាវ និងទីតាំង៦ ដល់ទីតាំងទី១២ ត្រូវបានដាក់នៅទីតាំងភូមិសាស្ត្រស្ថិតតាមបណ្តោយអូរខាំផា។

    តាមរយៈរូបភាពដែលត្រូវបានចាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ គេទទួលបានលទ្ធផលដ៏មានសារៈសំខាន់ ដោយក្នុងនោះរួមមានសត្វព្រៃដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្ស ដូចជា ខ្លាពពក ខ្លាញីថ្មកែវ ប្រើស ឈ្លូស សត្វកែះ សំពោច ជ្រូកព្រៃ ខ្លាឃ្មុំ និងសត្វស្លាបជាដើម៕ ប្រភព៖ Ministry of Environment

    Share This Post:
    MPO4D jitutoto mpo4d Mpoplay