ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចិនបើកឡានបត់ត្រលប់ក្រោយមិនប្រយ័ត្ន ត្រូវ២នាក់ប្តីប្រពន្ធជិះម៉ូតូមកពីក្រោយចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹង ប្តីរបួសធ្ងន់ ប្រពន្ធរបួស្រាល

    BY Khmernote Media May 18, 2020
    ចិនបើកឡានបត់ត្រលប់ក្រោយមិនប្រយ័ត្ន ត្រូវ២នាក់ប្តីប្រពន្ធជិះម៉ូតូមកពីក្រោយចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹង ប្តីរបួសធ្ងន់ ប្រពន្ធរបួស្រាល

    រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្ត TOYOYA PRIUS បត់ឆ្វេងត្រលប់ក្រោយខ្វះការប្រុងប្រយ័ត្ន ត្រូវបានបុរសស្ត្រី២នាក់ប្ដីប្រពន្ធ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំចំហៀងខាងឆ្វេងពេញទំហឹង បង្កអោយបុរសជាប្ដីរងរបួសធ្ងន់ និងប្រពន្ធរបួសស្រាល បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យមើលកាលពីម៉ោងជិត១២យប់ ចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកំណាត់ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    បើតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BC-0938 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែបត់ឆ្វេងឆ្លងផ្លូវ បំណងបត់ត្រលប់ទៅក្រោយ ភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿង ហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1P-9810 បើកបរដោយបុរសម្នាក់និងមាននារីម្នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរមកពីក្រោយ ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពីចំហៀងឆ្វេងទ្វារខាងមុខរថយន្តពេញទំហឹងបណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់បោកផ្ទប់នឹងរថយន្ត ចំណែកស្ត្រីដែលអង្គុយខាងក្រោយរងរបួសស្រាល ចំណែកម៉ូតូជាប់ជាមួយរថយន្ត រងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ជួយហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។

    បច្ចុប្បន្នក្រោយកើតហេតុរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋានផ្នែកវាស់វែង នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះមកធ្វើការវាស់វែង យកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរងចាំដោះស្រាយតាមច្បាប់៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay