ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយព្យាបាលអ្នកជំងឺកូវីដ-១៩អស់ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានអនុវត្ត៣ចំណុច បើមិនអនុវត្តតាមនឹងបិទអាជីវកម្មបណ្តោះអាសន្ន

    BY Khmernote Media May 18, 2020
    ក្រោយព្យាបាលអ្នកជំងឺកូវីដ-១៩អស់ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានអនុវត្ត៣ចំណុច បើមិនអនុវត្តតាមនឹងបិទអាជីវកម្មបណ្តោះអាសន្ន

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយមានការព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយអស់នៅកម្ពុជារដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា ប្រជាពលរដ្ឋមិនមានការភ័យខ្លាច និងបាត់ការប្រុងប្រយ័ត្ន ចំពោះអ្នកជំងឺកូវីដ-១៩ ហើយនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួនខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់ ភោជនីយដ្ឋាន និងភ្ញៀវ ដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដូច្នេះ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ឲ្យមានការប្រុងប្រយ័ត្នដូចតទៅ៖

    ១- ម្ចាស់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន ទាំងអស់ នៅរាជធានីភ្នំពេញ ត្រូវគោរពឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

    ២- ត្រូវរៀបចំឲ្យមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃ នៅមុខច្រកទ្វារចេញ-ចូល និងត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតឲ្យចូលក្នុងភោជនីយដ្ឋាន​ ឬអាហារដ្ឋាន

    ៣- ត្រូវរក្សាគម្លាតសង្គមឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល

    ក្នុងករណីម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានណា មិនអនុវត្តតាមការណែនាំ រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាននោះជាបណ្តោះអាសន្ន៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay