ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីបាត់គ្រឿងឡានបាឡែន ពេលនេះស្នងការដ្ឋានខេត្តកណ្តាល បញ្ជាក់ថា អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ទទួលស្គាល់កំហុស និងបកស្រាយបន្ថែមថា…

    BY Khmernote Media May 18, 2020
    ករណីបាត់គ្រឿងឡានបាឡែន ពេលនេះស្នងការដ្ឋានខេត្តកណ្តាល បញ្ជាក់ថា អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ទទួលស្គាល់កំហុស និងបកស្រាយបន្ថែមថា…

    ដូចដែលមហាជនបានដឹងស្រាប់ហើយនៃដំណើររឿងរថយន្តបាឡែនមួយគ្រឿងត្រូវបានម្ចាស់ឡាំប៉ា ពេលទៅយករថយន្តវិញនៅអធិការដ្ឋានស្រុកអង្គស្នួល ប៉ុន្តែបែរជាបាត់គ្រឿងអស់មួយចំនួន ដែលរួមមានចង្កៀង ធុងទឹក ម៉ាញ៉េ អាគុយជាដើម។ ក្រោយពេលដែលរឿងរ៉ាវដ៏ល្បីនេះ ត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គមរួចមក អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ក៏បានធ្វើការផ្តល់ជាសំណង១២០០ដុល្លារ ដើម្បីបញ្ចប់បញ្ហាខាងលើ។

    មិនតែប៉ុណ្ណោះស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក៏បានធ្វើការបកស្រាយបន្ថែមផងដែរជុំវិញករណីឡានបាឡែននោះ ដោយនៅលើទំព័រ Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានរៀបរាប់ថា៖ “សូមសាធារណជនមេត្តាជ្រាប ពាក់ព័ន្ធជាមួយករណីរថយន្តបាឡែន(ពណ៌ស)ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ហើយបានបាត់សម្ភារៈមួយចំនួន ដូចជា ធុងទឹក ម៉ាញ៉េ ចង្កៀងមុខមួយគូរ។ បញ្ហាខាងលើនេះ អង្គភាពអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ទទួលស្គាល់កំហុស លើកង្វះខាតនៃការគ្រប់គ្រង។ ចំណែក សម្ភារមួយចំនួនដែលបាត់បង់ អធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានដោះស្រាយសំណងជាមួយម្ចាស់រថយន្តនិងបានធ្វើកិច្ចព្រមព្រៀងរួចរាល់ហើយ ។ សូមអរគុណ!”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay