ចាប់ពីថ្ងៃទី១ ខែមិថុនាទៅ ក្រសួងអប់រំ និងអង្គការយូណេស្កូ នឹងផលិតវីដេអូបង្រៀនបន្ថែមតាមអ៉ីនធឺណិត ផ្សាយតាមប្រព័ន្ធទាំង៣នេះ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានឲ្យដឹងថា ក្រសួងបានសហការណ៍ជាមួយនឹងអង្គការយូណេស្កូ (UNESCO) ដើម្បីរៀបចំផលិតបន្ថែមវិដេអូបង្រៀនកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៉ីនធឺណិត និងកម្មវិធីអក្ខរកម្ម សម្រាប់ជំនួយបន្ថែមដល់ការស្វ័យសិក្សារបស់យុវជននៅក្រៅសាលា អ្នករៀនអក្ខរកម្ម និងសិស្សានុសិស្សដែលសម្រាកនៅផ្ទះ ក្នុងអំឡុងពេលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

កម្មវិធីស្វ័យសិក្សាដោយខ្លួនឯងនឹងផ្តល់ធនធានសិក្សាដល់អ្នកសិក្សាឲ្យនៅតែទទួលបានការអប់រំប្រកបដោយសមធម៌ និងគុណភាព។ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការផ្សព្វផ្សាយវីដេអូបង្រៀននេះតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការ៖
1- Facebook: https://www.facebook.com/moeys.gov.kh/
2. Youtube: https://www.youtube.com/moeys
3. វេទិកាសិក្សាតាមអេឡិចត្រូនិក (E-Learning) ផ្លូវការក្រសួង៖
+ សម្រាប់កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៉ីនធឺណិត https://beep.moeys.gov.kh
+ កម្មវិធីអក្ខរកម្ម https://elearning.moeys.gov.kh
