កូវីដ-១៩
កុំប្រហែសឲ្យសោះ! មកទល់ពេលនេះ អ្នកឆ្លងកូវីដ១៩នៅទូទាំងពិភពលោកកើនជិត៥លាននាក់ហើយ ឯអ្នកស្លាប់មានជាង៣២ម៉ឺននាក់
BY Khmernote Media
May 19, 2020
យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅទូទាំងពិភពលោកបានកើនឡើងដល់ ៤,៨៩០,៦៨០នាក់ និងបានសម្លាប់មនុស្សចំនួន ៣២០,១២៥នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ១,៩០៧,៣៦១។

នៅក្នុងផងដែរ ប្រទេសដែលឈរលំដាប់កំពូលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេ គឺនៅតែជាសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ១,៥៥០,២៩៤នាក់ អ្នកស្លាប់សរុប ៩១,៩៨១នាក់ និងជាសះស្បើយចំនួន ៣៥៦,៣៨៣ នាក់។ ចំណែកឯប្រទេសឈរលំដាប់ទី២គឺ ប្រទេសរុស្ស៊ី ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ២៩០,៦៧៨ នាក់ អ្នកស្លាប់សរុប ២,៧២២ នាក់ និងជាសះស្បើយចំនួន ៧០,២០៩ នាក់៕



អត្ថបទ៖ សេម
ប្រភព៖ worldometers