សូមប្រុងប្រយ័ត្ន! ក្នុងសប្តាហ៍នេះ ភ្លៀងនឹងបន្តធ្លាក់ ហើយអាកាសធាតុអតិបរមាអាចឡើងដល់៣៩អង្សាសេ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ ដែលបណ្តាលមកពីជ្រលងសម្ពាធទាប គួបផ្សំនឹងខ្យល់មូសុងនិរតីគ្របដណ្តប់ និងបក់លើកម្ពុជា ធ្វើឲ្យចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែឧសភា អាកាសធាតុមានការប្រែប្រួលដូចខាងក្រោម៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៨អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩អង្សាសេ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ ក្នុងនោះផ្នែកខ្លះនៃវាលទំនាបខាងក្រោមនឹងអាចមានភ្លៀងធ្លាក់ច្រើន។
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៨អង្សាសេ ។
នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ ។
នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម។
ក្រសួងក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដែលអាចកើតមានជាយថាហេតុ ជាពិសេសបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់វាលទំនាបកណ្តាល ចាប់ពីថ្ងៃទី២១-២៦ ខែឧសភា៕
