ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាំងហ្គាពួរថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៤៥១នាក់, សរុបករណីគឺ ២៨,៧៩៤នាក់

    BY autoadmin May 19, 2020
    សាំងហ្គាពួរថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៤៥១នាក់, សរុបករណីគឺ ២៨,៧៩៤នាក់

    ក្រសួងសុខាភិបាលសាំងហ្គាពួរបានបញ្ជាក់ជាបឋមថា មានករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៤៥១ករណី នៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០ ដែលជាការកើនឡើងពីចំនួន ៣០៥ ករណី កាលពីម្សិលមិញ។ យោងតាមការចុះផ្សាយរបស់ Asia One បានឱ្យដឹងថា ករណីថ្មីភាគច្រើនជាពលករបរទេសដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន និងមានតែ ១ ករណីប៉ុណ្ណោះ ដែលជាអ្នកស្នាក់នៅជាអចិន្ត្រៃយ៍ ឬជនជាតិសាំងហ្គាពួរ។

    រហូតមកដល់ពេលនេះសាំងហ្គាពួរមានករណី COVID-19 ចំនួន ២៨ ៧៩៤ ត្រូវបានរាយការណ៍ ហើយក៏មានអ្នកជំងឺប្រមាណ ៩ ៨៣៥ នាក់ បានជាសះស្បើយនិងរំសាយចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ ២២នាក់បានស្លាប់។ ក្រសួងសុខាភិបាលបាននិយាយថា ចំនួននៃករណី COVID-19 កាលពីថ្ងៃច័ន្ទជាលទ្ធផលទាបមួយ ដោយសារតែខាងមន្ទីរពិសោធន៍ធ្វើការពិនិត្យឧបករណ៍ដើម្បីបង្កើនសមត្ថភាពធ្វើតេស្ត មុនពេលដែលពួកគេសម្រុកធ្វើតេស្ដបន្ថែមទៀត។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅពេលក្រោយនៅយប់នេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ AsiaOne

    Share This Post: