ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    មិនមែនលេងសើចឡើយ! នៅឥណ្ឌារយៈពេលតែ១ថ្ងៃមានអ្នកឆ្លងកូវីដ-១៩ ជាង ៥,២០០ករណី ដែលនេះជាចំនួនដ៏ច្រើនមិនធ្លាប់មានពីមុនសម្រាប់ឥណ្ឌា

    BY autoadmin May 20, 2020
    មិនមែនលេងសើចឡើយ! នៅឥណ្ឌារយៈពេលតែ១ថ្ងៃមានអ្នកឆ្លងកូវីដ-១៩ ជាង ៥,២០០ករណី ដែលនេះជាចំនួនដ៏ច្រើនមិនធ្លាប់មានពីមុនសម្រាប់ឥណ្ឌា

    ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីថ្មីៗជាង ៥,២០០ករណីនៅទូទាំងប្រទេសកាលពីថ្ងៃអង្គារ ដែលវាជាចំនួនហក់ឡើងខ្ពស់បំផុតប្រចាំថ្ងៃរបស់ខ្លួន ពោលគឺមួយថ្ងៃបន្ទាប់ពីចំនួនករណីរបស់ប្រទេសនេះបានឈានដល់ ១០០,០០០ ករណី។ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសឥណ្ឌាដោយសារ COVID-19 ឥឡូវនេះមានចំនួន ៣,១៦៣ នាក់ ខណៈអ្នកជំងឺច្រើនជាង ៣៩,០០០នាក់ បានជាសះស្បើយនិងត្រឡប់ទៅផ្ទះវិញហើយ។

    ដំណាក់កាលទីបួននៃការបិទទ្វាររបស់ប្រទេសនេះបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទ ដោយរដ្ឋជាច្រើនបានបន្ធូរបន្ថយការរឹតត្បិតដើម្បីបើកសកម្មភាពសេដ្ឋកិច្ចសំខាន់ៗនៅគ្រប់តំបន់លើកលែងតែតំបន់ស្ថិតក្រោមការតាមដាន។ រដ្ឋជាច្រើនបានអនុញ្ញាតឱ្យបន្តសកម្មភាពឡើងវិញនៅគ្រប់តំបន់ទាំងអស់ ក្រៅពីតំបន់ដាក់ដាច់ដោយឡែក ឬតំបន់ដែលមានហានិភ័យខ្ពស់។ ការបន្ធូរបន្ថយភាគច្រើនមានគោលបំណងចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចឡើងវិញ ខណៈ GDP សរុបរបស់ឥណ្ឌាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះយ៉ាងខ្លាំងនៅត្រីមាសខែមិថុនា៕

    អត្ថបទ៖ លីដា
    ប្រភព៖ Newsdindiatimes

    Share This Post: