កូវីដ-១៩
ប្រទេសថៃមានតែ ១ ករណីត្រូវបានបញ្ជាក់នៅថ្ងៃនេះ ហើយអ្នកជំងឺសម្រាកនៅពេទ្យសល់តែ ៩០នាក់ ប៉ុណ្ណោះ
BY autoadmin
May 20, 2020
វេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 របស់រដ្ឋាភិបាលបានរាយការណ៍នៅថ្ងៃពុធទី២០ ខែឧសភា ឆ្នាំ២០២០ នេះថាប្រទេសថៃមានករណីថ្មីតែ ១ ប៉ុណ្ណោះ ហើយគ្មានការស្លាប់ថ្មីនោះទេក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់ The Nation Thailand បានឱ្យដឹងថា ប្រទេសថៃពេលនេះមានអ្នកឆ្លងវីរុស COVID-19 សរុប ៣,០៣៤ នាក់ និងស្លាប់សរុបមាន ៥៦នាក់។

មានអ្នកជំងឺចំនួន ៣១នាក់ បានជាសះស្បើយនិងរំសាយពីពេទ្យនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដែលនាំឱ្យភាគរយនៃអ្នកជាពីជំងឺ COVID-19 នៅប្រទេសនេះកើនបាន ៩៦.២៧% ពោលគឺមានអ្នកជំងឺចំនួន ២,៨៨៨នាក់ បានជាសះស្បើយ និងសល់តែ ៩០នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល។ ក្រឡេកទៅមើលជុំវិញពិភពលោកវិញ មានករណី COVID-19 សរុបហក់ឡើងដល់ ៤.៨លាននាក់ និងអ្នកស្លាប់ខ្ទង់ ៣២០,០០០នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand