ព័ត៌មានជាតិ
នគរបាលសណ្តាប់ធ្នាប់រាជធានី ចុះផាកពិន័យរថយន្តចតគ្មានឥតសណ្តាប់ធ្នាប់តាមដងផ្លូវ
BY Khmernote Media
May 20, 2020
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីការិយាល័យនគរបាលសណ្តាប់ធ្នាប់បានឲ្យដឹងថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ៍ ទី១៩ ឧសភា ឆ្នាំ២០២០ កម្លាំងនគរបាលសណ្តាប់ធ្នាប់រាជធានីបានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវ ៦២R (មុខរោងចក្រ) ផ្លូវលេខ៦៨ (ពីកែងផ្លូវជាតិលេខ៥ដល់វត្តទួលសង្កែ) ផ្លូវ ១០៥ (លូទឹកស្អុយ) មហាវិថីកម្ពុជាក្រោម មហាវិថីព្រះនរោត្តម ផ្លូវ៣១៥ (អង់តែនទួលគោក) ចំពោះការឈប់ចតមិនគោរពផ្លាកសញ្ញាចរាចរណ៍ ឈប់ចតធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ ចតរថយន្តហៅម៉ូយ និងបានបញ្ជូនរថយន្តចំនួនល្មេីសច្បាប់ទៅរក្សារទុកដើម្បីធ្វើការផាកពិន័យនៅការិយាល័យ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ