ព័ត៌មានជាតិ
កម្ពុជាអនុញ្ញាតអោយជនបរទេសមកពីប្រទេសចំនួន៦ រួមមាន អ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ដែលបានហាមកន្លងមក អាចចូលមកកាន់ប្រទេសកម្ពុជាឡើងវិញហើយ តែតម្រូវមានលក្ខណៈទាំង ២ នេះ
BY Khmernote Media
May 20, 2020
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយ ដែលមានខ្លឹមសារអនុញ្ញាតឲ្យភ្ញៀវបរទេស មកពីប្រទេសចំនួន៦ រួមមាន អ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញ តែត្រូវតម្រូវឲ្យមានវិញ្ញបនបត្របញ្ជាក់ថាគ្មានកូវីដ១៩ ដែលចេញដោយអាជ្ញាធរសុខាភិបាល ដោយទទួលស្គាល់ដោយរដ្ឋាភិបាលសាម៉ីប្រទេសក្នុងរយៈពេល ៧២ម៉ោង និងជនបរទេសត្រូវមានធានារ៉ាប់សុខភាពដែលមានទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។ សូមអានសេចក្តីប្រកាសលំអិតរបស់ក្រសួងសុខាភិបាល៖

