PR

ផ្សារទំនើប អូឡាំព្យា ធ្វើកម្មវិធីបញ្ចុះតំលៃ មិនធ្លាប់មានពីមុន ហើយដឹកជញ្ជូនឥតគិតថ្លៃទៀត ចាប់ពីថ្ងៃនេះទៅហើយ

BY
Khmernote Media
May 20, 2020

ពិតជាពិសេសមិនធ្លាប់មាន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ មិថុនា ២០២០ ផ្សារទំនើប អូឡាំព្យា បានប្រកាសចេញនូវកម្មវិធីលក់ប្រូម៉ូសិនយ៉ាងពិសេសបំផុតសម្រាប់រដូវកាលនេះ ព្រមជាមួយការផ្តល់ជូននូវសេវាដឹកជញ្ជូនដល់ផ្ទះអតិថិជនដោយឥតគិតថ្លៃ។

ការបញ្ចុះតម្លៃអាចមានដល់ទៅ ៥០% លើទំនិញម៉ាកល្បីៗជាច្រើនមុខដូចជា ស្បែកជើង Converse, វែនតាHelen Keller, គ្រឿងសម្អាងម៉ាកល្បីរបស់ប្រទេសកូរ៉េ Nature Republic, KOSÉ , Jayjun, Sberk, ម៉ាកសំលៀកបំពាក់ 96 Studio, Ticano , Forcast, គ្រឿងអេឡិចត្រូនិក Vidvie, Ismart, សំភារៈប្រើប្រាស់ Miniso , គ្រឿងអលង្ការ Pandora , Bering ហាងនាឡិកាដៃ Olympia Stars, Casio , Asia Timepiece និងផលិតផលជាច្រើនមុខផ្សេងទៀត។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនក៏មានឱកាសឈ្នះរង្វាន់ជាច្រើនទៀតផងដែរ ពីកម្មវិធីចាប់ឆ្នោតផ្សងសំណាងរបស់ផ្សារទំនើបអូឡាំព្យា។

សម្រាប់ព័ត៌មានលំអិតស្តីអំពីការបញ្ចុះតម្លៃពិសេសសូមចូលទៅកាន់ https://ibb.co/album/9c4zJD
រាល់ទំនិញដែលបានបញ្ជាទិញ នឹងទទួលបានការធានាគុណភាព ហើយប្រសិនបើមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង ផ្សារទំនិញអូឡាំព្យានឹងធានាដោះស្រាយជូនអតិថិជនភ្លាមៗបញ្ជាក់៖
• សម្រាប់ការដឹកជូនដោយឥតគិតថ្លៃ គឺផ្តល់ជូនសម្រាប់ការបញ្ជាទិញ ចាប់ពីតម្លៃ ២០ដុល្លាឡើងទៅប៉ុណ្ណោះ និងស្ថិតនៅក្នុងចម្ងាយ ១២គីឡូពីផ្សារទំនើបអូឡាំព្យា
• សុពលភាព ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ មិថុនា ២០២០
• ការផ្តល់ជូននេះមិនរាប់បញ្ចូលទំនិញក្នុងផ្សារទំនើបឡាក់គីអូឡាំព្យាទេ៕

រួសរាន់ឡើង! សម្រាប់ព័ត៌មានលម្អិតពីការបញ្ជុះតម្លៃ សូមតាមដានហ្វេសប៊ុកផេក [ផ្សារទំនើបអូឡាំព្យារ]( https://www.facebook.com/theolympiamall/) និង ធ្វើការបញ្ជាទិញដោយផ្ទាល់ពីហាង។

Share This Post: