ព័ត៌មានជាតិ
អធិការនគរបាលខណ្ឌសែនសុខ ចេញប្រតិបត្តិការក្តៅចាក់សោរកង់រថយន្ត ដែលចតផ្តេសផ្តាសតាមផ្លូវ ដែលបង្កការកកស្ទះចរាចរណ៍
BY Khmernote Media
May 21, 2020
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ លេាកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាកម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌសែនសុខ ដេីម្បីចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តេាយផ្លូវភ្នំពេញហាណូយស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងបានធ្វើការចាក់សេារថយន្តមួយចំនួន ដែលឈប់ចតលើចិញ្ចើមផ្លូវបណ្តាល អេាយបាត់បង់សណ្តាប់ធ្នាប់ និងបង្កការកកស្ទះចរាចរណ៍ ពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងធ្វើការផាកពិន័យតាមច្បាប់។

នៅក្នុងប្រតិបត្តិការនោះផងដែរ កម្លាំងសមត្ថកិច្ចបានធ្វើការចាក់សោរកង់រថយន្តជាច្រើនគ្រឿង ហើយអធិការនគរបាលខណ្ឌសែនសុខ ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសណ្តាប់ធ្នាប់៕

អត្ថបទ៖ សេម