ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផឹកស្រវឹងបើកម៉ូតូកង់បីឥណ្ឌា មិនប្រកាន់ស្ដាំ ទៅបុករថយន្ត PRIUS កៀបជាប់គ្នា នៅមុខបន្ទាយប៉េអឹមផ្ទៃប្រទេស

    BY Khmernote Media May 21, 2020
    ផឹកស្រវឹងបើកម៉ូតូកង់បីឥណ្ឌា មិនប្រកាន់ស្ដាំ ទៅបុករថយន្ត PRIUS កៀបជាប់គ្នា នៅមុខបន្ទាយប៉េអឹមផ្ទៃប្រទេស

    រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង មិនប្រកាន់ស្ដាំ ក៏ជ្រុលទៅបុករថយន្តតូយូតាព្រូស បើកបរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អហើយដែលរងរបួសស្រាល បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកជួយសម្រួលចរាចរណ៍ផងដែរ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ យប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រាបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1HP-8046 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ខណៈពេលដែលបើកបរខ្វះការប្រុងប្រយ័ត្ន និងមិនប្រកាន់ស្តាំ ហើយរេទៅឆ្វេងដៃ ក៏ជ្រុលទៅបុករថយន្តតូយូតាព្រូស (TOYOYA PRIUS) មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AS-4863 ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ពីត្បូងទៅជើងចំពីមុខពេញទំហឹង បណ្ដាលឲ្យរថយន្ត និងកង់បីឥណ្ឌា រងការខូចខាតយ៉ាងដំណំសំណាងល្អហើយដែលរងរបួសស្រាល បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយសម្រួលចរាចរណ៍។

    បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តទារសំណងចំនួន ២០០ដុល្លារ ចំណែកខាងម៉ូតូកង់បានយល់ព្រមដើម្បីបញ្ចប់រឿងតែម្ដង៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay