ព័ត៌មានជាតិ
ស្ត្រីម្នាក់ទៀតហើយលើកដៃសុំទោសជាសាធារណៈ ក្រោយបង្ហោះរូបភាពមិនសមរម្យធ្វើឲ្យប៉ះពាល់កិត្ដិយសសេចក្ដីថ្លៃថ្នូរកងកម្លាំងនគរបាលជាតិ
BY Khmernote Media
May 21, 2020
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ បានឲ្យដឹងនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះថា ប្អូនស្រីឈ្មោះ ស៉ឹម មួយគ្រី អាយុ៣០ឆ្នាំ មានមុខរបរ លក់សំបកកង់ឡាន និងជាម្ចាស់ផេកហ្វេសប៊ុក HILO TYRE ដែលបានធ្វើការប្រឌិតរូបភាព និងអត្ថបទ ប៉ះពាល់ដល់កិត្ដិយសសេចក្ដីថ្លៃថ្នូរ កងកម្លាំងនគរបាលជាតិ ក្នុងកិច្ចប្រតិបត្តិការ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ចេញមុខសូមទោសនិងសុំការលើកលែងទោសចំពោះកំហុសអចេតនាកើតឡើងដោយ ខ្វះការត្រិះរិះគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ដែលបានធ្វើឲ្យសាធារណៈជន អ្នកនិយមលេងបណ្ដាញសង្គមមានការយល់ច្រឡំ យកមកធ្វើការចំអកឡកឡឺយលេងសើចខុសពីការពិត ដោយព្រមទទួលកំហុសនឹងមិនអោយមានកំហុសលើកទី២ ជាដាច់ខាត៕
