កូវីដ-១៩

ថ្ងៃនេះប្រទេសថៃមានអ្នកឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ៣នាក់ និងគ្មានអ្នកស្លាប់ថ្មីនោះទេ

BY
autoadmin
May 21, 2020

ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ថា ខ្លួនរកឃើញករណីថ្មីនៃវីរុស COVID-19 ចំនួន ៣នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ ដែលនាំឱ្យករណីឆ្លងសរុបរបស់ប្រទេសនេះមានចំនួន ៣,០៣៧ ករណី និងមានអ្នកស្លាប់សរុបចំនួន ៥៦នាក់ ចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើមនៅក្នុងខែមករា។ អ្នកនាំពាក្យក្រុមការងារប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងរបស់រដ្ឋាភិបាលលោក Taweesin Wisanuyothin បាននិយាយថា ករណីថ្មីនេះរួមមានការឆ្លងក្នុងស្រុកចំនួន ២ និងការឆ្លងមួយត្រូវបានរកឃើញពីបុគ្គលម្នាក់ ដែលទើបត្រឡប់មកប្រទេសថៃពីប្រទេសហ្វីលីពីន។

ក្នុងចំណោមករណីទាំង ៣,០៣៧ ករណី មានករណីចំនួន ២,៨៩៧ បានជាសះស្បើយនិងរំសាយពីមន្ទីរពេទ្យ ហើយមានអ្នកជំងឺចុងក្រោយចំនួន ៨នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យក្នុងរយៈពេល ២៤ម៉ោង​ កន្លងមកនេះ។ ចំនួនអ្នកស្លាប់គឺនៅ ៥៦នាក់ដដែល ហើយអ្នកជំងឺដែលសម្រាកនៅមន្ទីរពេទ្យនៅសល់ ៨៤នាក់។ ករណីវីរុស COVID-19 ជាសកលមានចំនួន ៥.០៨ លាននាក់ ដោយមានមនុស្សស្លាប់ ៣២៩,៧៣១ នាក់ និងមានករណីថ្មីចុងក្រោយចំនួន ៩៩,១៧២ នាក់។ សហរដ្ឋអាមេរិកនៅតែឈរលេខ១គឺមានករណី ១.៥៩ លាននាក់ និងមានអ្នកស្លាប់សរុប ៩៤,៩៩៤នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: