កូវីដ-១៩

សាំងហ្គាពួរថ្ងៃនេះមានករណីកូវីដ១៩ ថ្មីចំនួន ៤៤៨នាក់ ដែលនាំឱ្យចំនួនសរុបមានជាង ២៩,៨០០នាក់

BY
autoadmin
May 21, 2020

ចំនួនករណីនៃវីរុស COVID-19 នៅប្រទេសសាំងហ្គាពួរបានឈានដល់ជិត ៣០,០០០ នាក់ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ ដោយមានករណីថ្មីចំនួន ៤៤៨ ត្រូវបានបញ្ជាក់ជាបឋមគិតត្រឹមពេលរសៀល ពោលគឺសាំងហ្គាពួរមានករណីសរុបចំនួន ២៩,៨១២នាក់។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួនថា ភាគច្រើននៃករណីថ្មីគឺជាកម្មករបរទេសដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន ហើយក្នុងនោះមាន ១៣ករណី គឺជាជនជាតិសាំងហ្គាពួរ ឬអ្នកស្នាក់នៅអចិន្ត្រៃយ៍។ សម្រាប់ព័ត៌មានបន្ថែម​ទាក់ទងនឹងករណី COVID-19 ក្រសួងនឹងធ្វើការបញ្ជាក់នៅពេលក្រោយទៀត។

កាលពីថ្ងៃពុធក្រសួងសុខាភិបាលបាននិយាយថា ករណី COVID-19 ក្នុងចំណោមអ្នកកាន់ប័ណ្ណការងារដែលរស់នៅខាងក្រៅអន្តេវាសិកដ្ឋាន នឹងត្រូវបានបន្ថែមទៅក្នុងករណីសហគមន៍ប្រចាំថ្ងៃ។ ប្រទេសសាំងហ្គាពួរគ្រោងនឹងបន្ធូរបន្ថយការរឹតត្បឹតតាមការកំណត់នៅថ្ងៃទី០១ ខែមិថុនា ដោយមានវិធានការណ៍បន្ថែមជាបន្តបន្ទាប់ជា ៣ ដំណាក់កាលចាប់ពីបន្ទាប់ពីនោះ។ ប្រទេសនេះក៏នឹងបើកព្រំដែនរបស់ខ្លួនជាបណ្តើរៗ ដើម្បីអនុញ្ញាតឱ្យប្រជាជនសាំងហ្គាពួរបានធ្វើសកម្មភាពចាំបាច់នៅបរទេស និងសម្រាប់ជនបរទេសចូល និងឆ្លងកាត់ប្រទេសខ្លួន។ អ្នកដំណើរនឹងត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់អាកាសយានដ្ឋាន Changi ចាប់ពីថ្ងៃទី០២ ខែមិថុនា ប៉ុន្តែពួកគេត្រូវគោរពតាមវិធានការណ៍របស់សាំងហ្គាពួរដើម្បីធានាសុវត្ថិភាព៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: