កូវីដ-១៩

កម្ពុជារកឃើញវិជ្ជមានកូវីដ១៩ថ្មី ម្តងទៀត ជាជនជាតិខ្មែរ ទើបត្រឡប់មកពីប្រទេស ហ្វីលីពីន

BY
Khmernote Media
May 21, 2020

ក្នុងរយៈពេលជាង១ខែមកនេះ កម្ពុជា មិនមានករណីវិជ្ជមានថ្មីណាមួយនោះទេ ហើយអ្នកព្យាបាលជាសះស្បើយមានចំនួន១២២នាក់ដែលស្មើនឹង១០០% ប៉ុន្តែស្រាប់តែថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះ កម្ពុជា រកឃើញវិជ្ជមានថ្មីម្តងទៀត ដែលជាជនជាតិខ្មែរ ទើបត្រឡប់មកពីប្រទេសហ្វីលីពីន។ បច្ចុប្បន្នអ្នកវិជ្ជមានកូវីដ-១៩ ថ្មីម្នាក់នេះត្រូវបានដាក់អោយសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំណែកឯអ្នកដំណើរផ្សេងទៀត ក៏ត្រូវបានដាក់អោយធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរ មកទល់នឹងពេលនេះរដ្ឋាភិបាលកម្ពុជា បានបើកអោយសារមន្ទីរនានា ទទួលភ្ញៀវទេសចរណ៍ចូលទស្សនាឡើងវិញ និងបើកជើងហោះហើរពីប្រទេសមួយចំនួនដែលធ្លាប់បានផ្អាកកាលពីពេលកន្លងទៅផងដែរ។ ទោះជាយ៉ាងណាក្តីក្រសួងសុខាភិបាល បានអំពាវនាវអោយប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ខ្ពស់ចំពោះវិធានការការពារ ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ នេះខណៈដែលចំនួនអ្នកឆ្លងសរុបទូទាំងពិភពលោកកើនដល់ទៅជាង៥លាននាក់៕

Share This Post: