ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម៉ូតូបុកម៉ូតូ មនុស្សរងរបួសដេករដូក​រណែល​​​​ពេញផ្លូវ

    BY Khmernote Media February 10, 2018
    ម៉ូតូបុកម៉ូតូ មនុស្សរងរបួសដេករដូក​រណែល​​​​ពេញផ្លូវ

    ស្រុកព្រៃនប់-មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ នៅព្រឹកថ្ងៃទី១០.០២.២០១៨វេលាម៉ោង០៧.១៥នាទីលើផ្លូវជាតិលេខ៤ចន្លោះគីឡូ២១០និង២១១ស្ថិតក្នុងភូមិពូធឿងឃុំបិតត្រាំងស្រុកព្រៃនប់។សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងរវាងម៉ូតូសេ១២៥ពណ៌ខ្មៅគ្មានស្លាកលេខ បើកបរដោយឈ្មោះ អ៊ុន អុិត ភេទប្រុសអាយុ ១៨ឆ្នាំ មានទីលំនៅ
    ភូមិអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទិសដៅពីអូរជ្រៅ ទៅធ្វើការរោងចក្រ ឃុំបិតត្រាំង បុកប៉ះនឹងម៉ូតូ វេវsពណ៌ក្រហមគ្មានស្លាកលេខ ជិះគ្នាពីរនាក់ បើកបរដោយឈ្មោះ ដុក រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ និង ស្ត្រីជាភរិយាឈ្មោះ ស្រី ឡឹង អាយុ២៤ ក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលអោយរងរបួសទាំងសងខាង។ក្រោយកើតហេតុជនរងគ្រោះទាំង៣នាក់បានបញ្ជូនទៅ សង្គ្រោះនៅពេទ្យ ភ្លាមៗដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay