ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចក្រឡាហោម ចេញលិខិតបញ្ចប់មុខតំណែង នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ រុំ សុវិជ្ជា ដែលផឹកស្រវឹងជោគ បើកឡានបុករនាំង ហើយជេរប្រមាថអភិបាលខេត្តកំពង់ធំ

    BY Khmernote Media May 22, 2020
    សម្តេចក្រឡាហោម ចេញលិខិតបញ្ចប់មុខតំណែង នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ  រុំ សុវិជ្ជា ដែលផឹកស្រវឹងជោគ បើកឡានបុករនាំង ហើយជេរប្រមាថអភិបាលខេត្តកំពង់ធំ

    កាលពីវេលាម៉ោង ៩៖១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោក រុំ សុវិជ្ជា បានផឹកស្រាស្ររឹងជោគជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាកលោកតាអាចារ្យលាក់ បណ្តាលឱ្យខូចខាត និងបានជេរប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើលោកអភិបាលខេត្តកំពង់ធំ គឺឯកឧត្តម សុខ លូ ហើយត្រូវនាយឧត្តមសេនីយសន្តិបណ្ឌិត នេត សាវឿន ធ្វើលិខិតមួយទៅសម្តេចក្រឡាហោម ស ខេង ដើម្បីដកដំណែងចោល។

    ពេលនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញលិខិតបញ្ចប់មុខតំណែង លោកវរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ០៣៨៧៤ នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោយបើករថយន្តទាំងស្រវឹងទៅបុកទ្រព្យសម្បត្តិសាធារណៈ និងជេរប្រមាថធ្ងន់ៗ ទៅលើអភិបាលខេត្តកំពង់ធំហើយ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay