កូវីដ-១៩

ញាក់សាច់! រយៈពេលតែ២៤ម៉ោង ឥណ្ឌាមានអ្នកឆ្លងកូវីដ១៩ថ្មីជាង ៦,០០០នាក់ ច្រើនជាងករណីឆ្លងមុនៗទៅទៀត

BY
autoadmin
May 22, 2020

ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៦,១៩៨ ករណី នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ ដែលជាការកើនឡើងខ្ពស់បំផុតថ្មីមួយទៀត ក្នុងរយៈពេល ២៤ម៉ោង ខណៈដែលទីក្រុងញូវដែលីចាប់ផ្ដើមបន្ធូរបន្ថយការបិទទ្វារទូទាំងប្រទេស ហើយក្រុមហ៊ុនអាកាសចរណ៍នានាត្រៀមនឹងចាប់ផ្តើមជើងហោះហើរក្នុងស្រុកមួយចំនួនឡើងវិញ។ ប្រទេសមានប្រជាជនចំនួន ១.៣ ពាន់លាននាក់មួយនេះ មានករណីឆ្លងវីរុស COVID-19 សរុបចំនួន ១១៨,២២៦ ករណី គិតត្រឹមថ្ងៃសុក្រ រួមបញ្ចូលទាំងការស្លាប់មានចំនួន ៣,៥៨៤នាក់។

នាយករដ្ឋមន្រ្តី Narendra Modi បានពន្យារពេលការបិទទ្វារដែលបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែមីនា​ ដល់ថ្ងៃទី៣១ ខែឧសភា ប៉ុន្តែបានសម្រេចបន្ធូរបន្ថយច្បាប់នៅក្នុងតំបន់ដែលមានចំនួនករណីតិច និងអនុញ្ញាតឱ្យរដ្ឋាភិបាលក្នុងរដ្ឋចេញគោលការណ៍ណែនាំផ្ទាល់ខ្លួនលើបញ្ហាមួយចំនួន។ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសឥណ្ឌាក៏នឹងត្រូវបានអនុញ្ញាតឱ្យចាប់ផ្តើមជើងហោះហើរឡើងវិញ ដោយប្រហែល ១ ភាគ ៣ គិតត្រឹមថ្ងៃច័ន្ទនេះ ប៉ុន្តែអាចមានតែនៅលើផ្លូវហោះហើរក្នុងស្រុក និងក្រោមច្បាប់ដ៏តឹងរឹងរបស់ខ្លួនប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: