កូវីដ-១៩

សិង្ហបុរីរកឃើញអ្នកជំងឺកូវីដ ១៩ថ្មីចំនួន ៦១៤នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ជាង ៣ ម៉ឺនករណី

BY
autoadmin
May 22, 2020

សិង្ហបុរី៖ គិតត្រឹមល្ងាចថ្ងៃសុក្រទី ២២ ឧសភានេះ សិង្ហបុរីបានរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីចំនួន​ ៦១៤ នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជំងឺកូវីដ ១៩សរុបនៅសិង្ហបុរីកើនដល់ជាង ៣​ ម៉ឺននាក់។ ចំពោះមុខសញ្ញាឆ្លងវិញហាក់គ្មានអ្វីខុសប្លែកករណីមុនៗឡើង ដោយភាគច្រើននៃអ្នកជំងឺគឺជាកម្មករបរទេសដែលទទួលបានសិទ្ធទៅធ្វើការងារនិងស្នាក់នៅបណ្ដោះអាសន្នក្នុងប្រទេសសិង្ហបុរី។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasia បានឲ្យដឹងថា ក្រុមកម្មករបរទេសទាំងនោះភាគច្រើនគឺធ្វើការងារនៅក្នុងការដ្ឋានសំណង់ជាមួយគ្នា និងរស់នៅក្នុងបន្ទាប់ក្បែរៗគ្នាក្នុងអាគារតែមួយ។

យ៉ាងណាក្តី ក្នុងចំណោមករណីឆ្លងថ្មីទាំងអស់នោះក៏មានពលរដ្ឋសិង្ហបុរីចំនួន ៤ នាក់ផងដែរ ដែលពលរដ្ឋសិង្ហបុរីទាំងនេះគ្មានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស ឬមានការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ ១៩ ឡើយ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះសិង្ហបុរីមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៣០ ៤២៦ ករណី ស្លាប់ ២៣ ករណី និងជាសះស្បើយចំនួន ១២ ១១៧ ករណីផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ channelnewsasia

Share This Post: