ព័ត៌មានជាតិ

បុរសម្នាក់ផឹកស្រវឹងជិះម៉ូតូរអិលដួល មានស្ទាវ២នាក់ជិះម៉ូតូឌុបគ្នាមកធ្វើជាសួរនាំ រួចលើកម៉ូតូជិះចេញទៅបាត់

BY
Khmernote Media
May 22, 2020

រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងជិះម៉ូតូរអិលដួល ត្រូវបានជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាមកសួរនាំធ្វើជាស្គាល់ រួចលើកម៉ូតូជិះចេញទៅបាត់ ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង០១:១០នាទីយប់ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចមុខផ្ទះលេខ២៥១ ផ្លូវលេខ២៥ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ប៊ី ស៊ីល អាយុ៣៧ឆ្នាំ ភេទប្រុស មុខរបរភ្នាក់ងារវីងចល័ត ស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានគេងនៅបន្ទប់ជួលដូចធម្មតា លុះវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ប្អូនស្រីជីដូនមួយទូរស័ព្ទមកហៅអោយទៅយកនៅមុខផ្ទះរបស់នាងផង (ចំណុចកើតហេតុ) ព្រោះម្ដាយបិទទ្វារចាក់សោរផ្ទះហើយ ទើបខ្លួនទៅយករួចបបួលទៅផឹកកន្លែងហាងផឹកស៊ីជាមួយគ្នាពីរនាក់បងប្អូនជីដូនមួយ នៅហាងមួយកន្លែងនៅក្រុងតាខ្មៅជិត(អតីតវិលវិញចាស់) លុះផឹកអស់៤-៥កំប៉ុង ក៏គិតលុយចេញមកវិញអោយប្អូនស្រីឌុបមកផ្ទះរបស់នាង នៅចំណុចកើតហេតុ ខណៈពេលមកដល់បានចុះគោះទ្វារហៅម្ដាយប្អូនស្រីអោយបើកទ្វារចូលផ្ទះរួច ជនរងគ្រោះបានឡើងជិះម៉ូតូបត់ត្រលប់ក្បាលទៅទិសខាងកើតវិញ បានបន្តិចក៏រអិលដួល ភ្លាមនោះក៏មានក្មេងស្ទាវ២នាក់ ជិះម៉ូតូមួយគ្រឿង(មិនសូវចាំម៉ាក) ឌុបគ្នាមកឈប់ហើយធ្វើជាសួរនាំរូបគេ រួចជនសង្ស័យម្នាក់ក៏លើកម៉ូតូរបស់គេ រួចជិះតម្រង់ទៅតាមក្រោយចេញទៅផ្លូវ៦០ម៉ែត្រគេចខ្លួនបាត់ ភ្លាមនោះរូបគេក៏បានស្រែកចោរ ផ្អើលឆោឡោដែរ តែពុំមានអ្នកណាហ៊ានចេញមកជួយឡើយ។ ទើបរូបគេគោះទ្វារហៅប្អូនស្រីជីដូនមួយនិងក្រុមគ្រួសារចេញមក តែហួសពេលហើយចោរយកម៉ូតូរបស់គេជិះចេញទៅបាត់ហើយ។

សូមបញ្ជាក់ថា ម៉ូតូ Scoopy ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 1FK-7389 ត្រូវបានចោរលួចយកទៅបាត់ហើយ បន្ទាប់ពីជនរងគ្រោះដួលម៉ូតូ ជនសង្ស័យធ្វើជាស្គាល់ ហើយក៏លើ់កជិះចេញទៅតែម្ដង ដូច្នេះហើយអ្នកដែលកំពុងជិះម៉ូតូនេះ មិនមែនម្ចាស់ម៉ូតូទេ បងប្អូនអាចរាយការណ៍ប្រាប់សមត្ថកិច្ចគ្រប់ទីកន្លែងដែលនៅជិតលោកអ្នក ដើម្បីចាប់ឃាត់ខ្លួនចាត់ការតាមច្បាប់។ បច្ចុប្បន្នជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ធ្វើការស្រាវជ្រាវតាមជំនាញផងដែរ ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: