ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌមានជ័យ ចេញល្បាតក្នុងមូលដ្ឋាន បានឃាត់ខ្លួនបុរសម្នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដកហូតថ្នាំ១១កញ្ចប់

BY
Khmernote Media
May 22, 2020

រាជធានីភ្នំពេញ៖ កម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីប្រទះឃេីញអង្គុយពពាក់ពពូនគ្នានៅក្រោមស្ពាន ដោយមានការសង្ស័យក៏ធ្វើការដេញតាមឃាត់សួរនាំ និងសុំធ្វើការត្រួតពិនិត្យ ឆែកឆេររកឃើញ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ១១កញ្ចប់ រួចនាំយកទៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដើម្បីសាកសួរបន្ត ។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៣ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ (ចំណុចពពាក់ពពូនគ្នា) ផ្លូវ២៧១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ចាន់ ចាវ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ក្រាមពណ៌សថ្លាចំនួន១១កញ្ចប់ ។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ អនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងអន្តរាគន៍ពិសេសខណ្ឌមានជ័យ ចេញល្បាតពួនស្ទាក់ ទប់ស្កាត់បទល្មើសក្នុងភូមិសាស្ត្រនាពេលរាត្រី លុះដល់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ក៏ប្រទះឃើញជនសង្ស័យខាងលើ នៅទីនោះ ដោយមានការសង្ស័យសមត្ថកិច្ចបានធ្វើការឆែកឆេរត្រួតពិនិត្យ ក៏រកឃើញថ្នាំញៀនចំនួន១១កញ្ចប់តូចនៅជាប់ខ្លួនជនសង្ស័យតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ធ្វើការសាកសួរនិងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់បន្តទៀត ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: