PR

យូនីលីវើ បានឧបត្ថម្ភសម្ភារបរិក្ខារពេទ្យនូវឧបករណ៍ជំនួយដង្ហើម ដើម្បីឆ្លើយតបទៅនឹង COVID-19 នៅកម្ពុជា

BY
Khmernote Media
May 23, 2020

ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០៖ ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត នៅថ្ងៃទី២០ ខែឧសភានេះបានឧបត្ថម្ភឧបករណ៍ជំនួយដង្ហើម (Ventilator) ចំនួន១០គ្រឿង ដល់ក្រសួងសុខាភិបាល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជម្ងឺរាតត្បាត Covid-19។ ពិធីប្រគល់សម្ភារបរិក្ខារពេទ្យនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួង ដោយមានវត្តមានឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង អញ្ជើញចូលរួម។

លោក Doy Concha នាយកក្រុមហ៊ុន យូនីលីវើ ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ក្រុមហ៊ុន បានឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 ហើយពួកយើងប្តេជ្ញាសហការជាមួយរាជរដ្ឋាភិបាល និង ក្រសួងពាក់ព័ន្ធដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា។ ថ្ងៃនេះ ក្រុមហ៊ុន បានឧបត្ថម្ភឧបករណ៍ជំនួយដង្ហើម ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលអ្នកជម្ងឺ ជាពិសេសអ្នកជម្ងឺធ្ងន់ធ្ងរពិបាកដកដង្ហើមដោយសារវីរុសកូរ៉ូណា។ ក្រុមហ៊ុន សង្ឃឹមថាការចូលរួមចំណែកនេះនឹងជួយពង្រឹងបន្ថែមទៀតនូវលទ្ធភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការព្យាបាល ជួយសង្គ្រោះអាយុជីវិត និង អាចគ្រប់គ្រងជំងឺរាតត្បាតនេះ”។

កាលពីខែមេសាកន្លងទៅ ក្រុមហ៊ុនយូនីលីវើ ក៏បានឧបត្ថម្ភផលិតផលចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ រូមមានផលិតផលអនាម័យខ្លួនប្រាណ ផលិតផលក្នុងផ្ទះបាយ និងម្ហូបអាហារ ចំនួន ៣,០០០កញ្ចប់ ដល់ក្រុមគ្រូពេទ្យជួរមុខប្រយុទ្ធប្រឆាំង Covid-19 ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ច ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19 និង ការពារអាយុជីវិតប្រជាជននៅក្នុងប្រទេសកម្ពុជា។

កាលពីខែមីនា ក្រុមហ៊ុនយូនីលីវើបានប្រកាសនូវវិធានការណ៍ជាច្រើនដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក និង ថ្នាក់ជាតិដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺរាតត្បាត Covid-19 ដ៏កាចសាហាវនេះ។ ការបរិច្ចាគនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដើម្បីជួយប្រយុទ្ធប្រឆាំង Covid-19 ហើយគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារអាយុជីវិតមនុស្ស។

នៅប្រទេសកម្ពុជា ក្រុមហ៊ុនយូនីលីវើ បានចែកចាយនូវផលិតផលប្រើប្រាស់សំខាន់ៗរួមមានផលិតផល ថែរក្សា និង អនាម័យខ្លួនប្រាណក្នុងចំណោមផលិតផលដទៃទៀត ក្នុងនោះមានដូចជា សាប៊ូកក់សក់ សាប៊ូដុះខ្លួន ហ្វូមលាងមុខ ថ្នាំដុះធ្មេញ សាប៊ូលាងចាន ផលិតផលការពារស្បែក សាប៊ូបោកគក់ និង ផលិតផលម្ហូបអាហារជាដើម។ យូនីលីវើនឹងធ្វើការជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់អនាម័យខ្លួនប្រាណ ការលាងដៃឱ្យបានត្រឹមត្រូវ និងផ្តល់អាហារមានជីវជាតិក្នុងគ្រាលំបាកទាំងនេះ ហើយនឹងធានាបន្តផ្គត់ផ្គង់ផលិតផលចាំបាច់ប្រើប្រាស់របស់យូនីលីវើ។

សម្រាប់ការសាកសួរព័ត៌មាន
លឹម វួចហ៊ាង
External Affairs Manager
Email – Vouchheang.Lim@unilever.com
Phone: 017 466 503

អំពីក្រុមហ៊ុនយូនីលីវើ

យូនីលីវើគឺជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោក លើផលិតផលថែរក្សាសម្រស់ ផលិតផលប្រើប្រាស់ក្នុងផ្ទះបាយ ផលិតផលអាហារ និង ភេសជ្ជៈ ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសចំនួន ១៩០ ជុំវិញពិភពលោក ហើយផលិតផលទាំងនោះបានទៅដល់ដៃអ្នកប្រើប្រាស់ប្រមាណ ២,៥ ពាន់លាននាក់ក្នុង១ថ្ងៃៗ។ យើងមានបុគ្គលិកនិយោជិត ១៥៥,០០០នាក់ និង បានបង្កើតការលក់នូវទឹកប្រាក់ចំនួន ៥១ ពាន់លានអឺរ៉ូ (ប្រហែល ៥៥,៨ ពាន់លានដុល្លារ) កាលពីឆ្នាំ ២០១៨។ ជាងពាក់កណ្តាល (៦០%) នៃជំហររបស់ក្រុមហ៊ុនគឺស្ថិតនៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍និងកំពុងរីកចម្រើន។

យូនីលីវើ មានប្រមាណ ៤០០យីហោមុខទំនិញដែលត្រូវបានរកឃើញនៅតាមផ្ទះទូទាំងពិភពលោករួមមានម៉ាក Dove, Knorr, Dirt Is Good, Rexona, Hellmann’s, Lipton, Wall’s, Lux, Magnum, Axe, Sunsilk និង Surf ជាដើម។
ផែនការការរស់នៅប្រកបដោយនិរន្តរភាពរបស់យូនីលីវើរ(USLP) គាំទ្រយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ហើយ ប្តេជ្ញាថា៖
– នឹងជួយប្រជាជនជាង១ពាន់លាននាក់ ដើម្បីលើកកម្ពស់សុខភាព និង សុខុមាលភាពរបស់ពួកគេ ត្រឹមឆ្នាំ២០២០។
– កាត់បន្ថយឲ្យបានពាក់កណ្តាលនូវផលប៉ះពាល់បរិស្ថានពីផលិតផលរបស់យើងនៅត្រឹមឆ្នាំ២០៣០។
– លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់នៅឆ្នាំ ២០២០ ។

USLP បង្កើតគុណតម្លៃដោយជំរុញកំណើន និង ការជឿទុកចិត្ត កាត់បន្ថយការចំណាយ និង ហានិភ័យ។ ក្នុងឆ្នាំ ២០១៨ ម៉ាកផលិតផលទាំងអស់របស់យើង ដែលយើងឲ្យឈ្មោះថា Sustainable Living Brands មានកំណើនការលក់ ៦៩% ធៀបនឹងឆ្នាំ២០១៧ ដែលមានត្រឹម ៤៦%។

ចាប់តាំងពីឆ្នាំ២០១០មក យើងបាននិងកំពុងធ្វើសកម្មភាពតាមរយៈគម្រោងជីវិតរស់នៅប្រកបដោយ និរន្តរភាពរបស់យូនីលីវើ ដើម្បីជួយប្រជាជនជាង១ពាន់លាននាក់ដើម្បីលើកកម្ពស់សុខភាពនិងសុខុមាលភាពរបស់ពួកគេ កាត់បន្ថយឲ្យបានពាក់កណ្តាលនូវផលប៉ះពាល់បរិស្ថានពីផលិតផលរបស់យើង និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ ដូចដែលអាជីវកម្មរបស់យើងបានរីកចម្រើន។ យើងបានធ្វើវឌ្ឍនភាពគួរឱ្យកត់សម្គាល់រួចហើយ និង បន្តពង្រីកមហិច្ឆតារបស់យើង ដូចដែលថ្មីៗនេះ យើងប្តេជ្ញាធានាថា ការវេចខ្ចប់ផ្លាស្ទិចរបស់យើង ១០០%អាចប្រើឡើងវិញបាន អាចកែច្នៃឡើងវិញបាន ឬ អាចធ្វើជីកំប៉ុសបាននៅឆ្នាំ២០២៥។ ខណៈពេលដែលនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើយើងមានមោទនភាពដែលត្រូវបានទទួលស្គាល់នៅក្នុង ឆ្នាំ២០១៩ ក្នុងនាមជាក្រុមហ៊ុនដែលមានភាពជាមេដឹកនាំនៅក្នុងសន្ទស្សន៍ចីរភាព របស់ Dow Jones Sustainability Index និង ត្រូវបានចាត់ចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូលរបស់ GlobeScan/SustainAbility Global Corporate Sustainability Leaders នៅក្នុងការស្ទាបស្ទង់មតិមួយកាលពីឆ្នាំ ២០១១។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនយូនីលីវើ និង ម៉ាកផលិតផលរបស់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ www.unilever.com
សម្រាប់ព័ត៌មានបន្ថែមស្តីពី USLP សូមចូលទៅកាន់ www.unilever.com/sustainable-living/

Share This Post: