PR

លេចធ្លាយ vivo ត្រៀមបញ្ចេញស្មាតហ្វូនត្រកូល Y នាចុងខែឧសភា!!

BY
Khmernote Media
May 23, 2020

កាលពីអំឡុងខែមេសា និងខែឧសភា ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការបង្ហាញចេញទៅលើស្មាតហ្វូនរបស់ខ្លួនពីរម៉ូឌែល។ ទីមួយម៉ូឌែលកូនពៅ vivo Y50 ជាស្មាតហ្វូនត្រកូល Y ដំបូង ដែរត្រូវបានធ្វើការកំណែទម្រង់ថ្មីខុសប្លែកពីម៉ូឌែលមុន មិនមែនកាមេរ៉ា 1-2-3 ប៉ុន្តែលោតទៅដល់កាមេរ៉ាក្រោយដល់ទៅ 4 គ្រាប់។ រីឯផ្នែកខាងមុខក៏ត្រូវបានផ្លាស់ប្តូរជាមួយនឹងអេក្រង់លាត Ultra O Screen ផងដែរ។ ចំពោះស្មាតហ្វូនធន់កណ្តាល V19 ក៏មិនអន់ដែរស្ទើរតែក៏ក្រើកស្រុកខ្មែរ។

ដោយកាលពីថ្ងៃទី 2 ខែឧសភា ក្រុមហ៊ុនស្មាតហ្វូន vivo បានបើកការប្រគំតន្ត្រី vivo V19 Super Night Concert ស្ទើរតែមិនជឿដោយមានអ្នកទស្សនាទៅលើការ Live រាប់មុឺននាក់។ មិនតែប៉ុណ្ណោះក្រោយពីបានធ្វើការប្រកាស់លក់មិនទាន់បានប៉ុន្មានថ្ងៃផង V19 មានសន្ទុះនៃការលក់ដាច់ខ្លាំងស្ទើរអស់ពីស្តុក។ អ្វីដែលធ្វើឲ្យ V19 មានការគាំទ្រខ្លាំងគឺដោយសារតែការរចនាមានភាពច្នៃប្រឌិតខ្ពស់ ចំពោះបច្ចេកវិទ្យាកាន់តែពិសេស និងរឹតតែអស្ចារ្យជាងមុន។ ទាំងនេះហើយទើបធ្វើឲ្យស្មាតហ្វូន vivo កាន់តែមានប្រជាប្រិយភាពខ្លាំង មិនថានៅកម្ពុជា ប៉ុន្តែស្ទើរតែគ្រប់ទ្វីបអាស៊ីតែម្តង។

មួយវិញទៀតសម្រាប់ចុងខែឧសភា នេះដែរក៏បានលេចលឺដំណឹងថា vivo នឹងត្រៀមបញ្ចេញនូវស្មាតហ្វូនសេរីថ្មីមួយទៀតនៃត្រកូល Y ម៉ូឌែល vivo Y30 ដែរតម្លៃខ្ទង់មួយរយស្តើងតែប៉ុណ្ណោះ។ អ្វីដែរពិសេសសម្រាប់អ្នកដែលធ្វើការចូលរួមទស្សទាយត្រឹមត្រូវនូវតម្លៃរបស់ស្មាតហ្វូន Y30 នោះអ្នកនឹងមានឱកាសឈ្នះរង្វាន់ ទូរស័ព្ទដៃ vivo Y30 ហើយនឹងតុក្តាដ៏ស្រស់ស្អាតផងដែរ។ ចង់ដឹងឲ្យកាន់តែច្បាស់អំពីព័ត៌មានលំអិត សូមបងប្អូនធ្វើការតាមដានជាមួយនឹងផេកផ្លូវការ vivo ៕

Share This Post: