ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនបុរសម្នាក់ទិញរថយន្តបង់រំលួសយកទៅបញ្ចាំ

    BY Khmernote Media May 23, 2020
    ឃាត់ខ្លួនបុរសម្នាក់ទិញរថយន្តបង់រំលួសយកទៅបញ្ចាំ

    រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជន សង្ស័យ០១នាក់ ករណីរំលោភលើទំនុកចិត្ត(ទិញរថយន្តបង់រំលួសយកទៅបញ្ចាំ) នៅចំណុចតាមផ្លូវ១៩៥៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ជនសង្ស័យឈ្មោះ ម៉ៅ រដ្ឋធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិចោងម៉ោង ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (មានសារធាតុញៀន)។

    ជនរងគ្រោះ ឈ្មោះ ឃាម សំបូររ័ត្នន៍ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សម្ភារៈបាត់បង់ ៖ រថយន្ត០១គ្រឿងម៉ាកកាមេរីបា ឡែន ផលិតឆ្នាំ២០០៣ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AV-1074 ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay