ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ការពារខ្លួនជានិច្ច! អ្នកឆ្លងកូវីដ១៩នៅទូទាំងពិភពលោកកើនលើស៥.៥លាននាក់ហើយ ឯអ្នកស្លាប់ជិត៣៥ម៉ឺននាក់

    BY Khmernote Media May 24, 2020
    ការពារខ្លួនជានិច្ច! អ្នកឆ្លងកូវីដ១៩នៅទូទាំងពិភពលោកកើនលើស៥.៥លាននាក់ហើយ ឯអ្នកស្លាប់ជិត៣៥ម៉ឺននាក់

    យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅទូទាំងពិភពលោកបានកើនឡើងដល់ ៥,៤០១,៦១២នាក់ និងបានសម្លាប់មនុស្សចំនួន ៣៤៣,៨០៤នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ២,២៤៧,១៥១។

    នៅក្នុងផងដែរ ប្រទេសដែលឈរលំដាប់កំពូលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេ គឺនៅតែជាសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ១,៦៦៦,៨២៨នាក់ អ្នកស្លាប់សរុប ៩៨,៦៨៣នាក់ និងជាសះស្បើយចំនួន ៤៤៦,៩១៤ នាក់។ ចំណែកឯប្រទេសឈរលំដាប់ទី២គឺ ប្រទេសប្រេស៊ីល ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ៣៤៧,៣៩៨ នាក់ អ្នកស្លាប់សរុប ២៣,០១៣ នាក់ និងជាសះស្បើយចំនួន ១៤២,៥៨៧ នាក់៕

    អត្ថបទ៖ សេម
    ប្រភព៖ worldometers

    Share This Post:
    MPO4D jitutoto mpo4d Mpoplay