ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សោកស្តាយខ្លាំងណាស់! ដំរីវ័យចំនាស់មួយក្បាលរបស់កម្ពុជាឈ្មោះ “ប៉ាក់ម៉ៃ” បានស្លាប់បាត់បង់ជីវិតហើយ ដោយសារតែជំងឺ

    BY Khmernote Media May 24, 2020
    សោកស្តាយខ្លាំងណាស់! ដំរីវ័យចំនាស់មួយក្បាលរបស់កម្ពុជាឈ្មោះ “ប៉ាក់ម៉ៃ” បានស្លាប់បាត់បង់ជីវិតហើយ ដោយសារតែជំងឺ

    យោងតាមការបញ្ចាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងមានការសោកស្តាយចំពោះការបាត់បង់សត្វដំរីឈ្មោះ «ប៉ាក់ម៉ៃ» ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២០។ ការបាត់បង់សត្វដំរីប៉ាក់ម៉ៃជាការបាត់បង់សត្វដំរីជាប្រភេទសត្វកម្រនៅកម្ពុជា។

    នៅក្នុង​ប្រទេស​កម្ពុជា ​ដំរី​អាស៊ី​មានចំនួន​ប្រមាណ​ពី​ ៤០០ ទៅ៦០០ក្បាល ដែល​ភាគ​ច្រើនរស់​​នៅក្នុង​តំបន់​ជួរភ្នំក្រវាញ​ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់​ខ្ពង់​រាប​ភាគ​ខាង​កើតក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត ។ ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់​ធ្ងរ​នៅ​ទូ​ទាំង​ដែន​ជម្រក​របស់​វា​ក្នុង​សកល​លោក​ ហើយត្រូវបានចាត់បញ្ចូល​ជាប្រភេទ​ជិត​ផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បី​ការអភិរក្ស​ធម្មជាតិ​(IUCN)​៕

    ប្រភព៖ ក្រសួងបរិស្ថាន
    រូបភាព៖ Philippe-Alexandre Chevallier

    Share This Post:
    MPO4D jitutoto mpo4d Mpoplay