កូវីដ-១៩

ព្រឹកនេះក្រសួងសុខាភិបាល ប្រាប់ពីលទ្ធផលធ្វើសំណាករបស់ស្វាមី ស្រ្តីវ័យ៣៩ឆ្នាំ ចេញពីវិទ្យាស្ថានប៉ាស្ទ័រ, ស្រ្តីវ័យ៣៩ឆ្នាំរូបនេះ គាត់បានបញ្ជូនកូន០២នាក់ និងក្មួយម្នាក់ទៅស្រុកកំណើត មុនពេលគាត់ធ្វើចត្តាឡីស័កខ្លួនឯងនៅទឹកថ្លា

BY
Khmernote Media
May 24, 2020

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញលិខិតមួយ ដើម្បីឆ្លើយតបទៅនឹងសំណួរជាច្រើនពីសាធារណជន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបញ្ជាក់ឲ្យបានជ្រាបពីលទ្ធផលនៃការស្រាវជ្រាវគិតត្រឹមព្រឹកថ្ងៃនេះ​ ពាក់ព័ន្ធទៅនឹងរកណីស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានវីរុសកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (គាត់មានស្ថានភាពធម្មតា)។

យោងតាមលិខិតនោះបានឲ្យដឹងថា គិតត្រឹមម៉ោង០៧ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ លទ្ធផលទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីនោះទេ រួមទាំងសំណាកវត្ថុវិភាគស្វាមីរបស់ស្ត្រីជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពីអាមេរិកដែលមានវិជ្ជមានវីរុសកូវីដ១៩ផងដែរ។ ចំណែកនៅផ្ទះគាត់គឺមិនមានអ្នកណាផ្សេងក្រៅពីស្វាមីរបស់គាត់ឡើយ ដោយមុនពេលគាត់មកដល់ផ្ទះនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ គាត់បានបញ្ជូនកូន០២នាក់ និងក្មួយម្នាក់ទៅស្រុកកំណើតនៅខេត្តកំពង់ចាម ដើម្បីកុំឲ្យមានការចម្លង ព្រោះគាត់បានដឹងថា ពេលមកដល់កម្ពុជា គាត់ត្រូវនៅដាច់ដោយឡែក និងត្រូវការពារក្រុមគ្រួសារពីការចម្លងជាយថាហេតុ។ ដោយសារស្វាមីគាត់ជាអ្នកប៉ះពាល់ផ្ទាល់ ស្វាមីគាត់បានត្រូវធ្វើតេស្តរួចហើយ ដោយទទួលបានលទ្ធផលអវិជ្ជមាន តែតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃជាបន្តទៀត ដោយមានការតាមដានពីក្រុមការងារ៕

Share This Post: