កូវីដ-១៩

ប្រទេសថៃរកឃើញករណីកូវីដ១៩ ថ្មីចំនួន ២នាក់ និងស្លាប់បន្ថែមម្នាក់នៅថ្ងៃនេះ

BY
autoadmin
May 25, 2020

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នាថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃមានករណីវីរុស COVID-19 ថ្មីចំនួន ២នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ វេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋាភិបាលរបស់ COVID-19 បាននិយាយថា តួលេខនេះនាំឱ្យចំនួនអ្នកឆ្លងជំងឺ COVID-19 សរុបបានកើនឡើងដល់ ៣,០៤២នាក់ និងស្លាប់សរុប ៥៧នាក់។

ករណីថ្មីៗចុងក្រោយចំនួន ២ គឺជាស្ត្រីចិនអាយុ ៤៦ឆ្នាំ និងអ្នកម៉ាស្សាអាយុ ៥៥ឆ្នាំ ដែលបានវិលត្រឡប់មកពីប្រទេសរុស្ស៊ី ហើយអ្នកទាំងពីរមិនបានបង្ហាញរោគសញ្ញាអ្វីឡើយ។ ចំណែកអ្នកស្លាប់គឺជាស្ត្រីអាយុ ៦៨ឆ្នាំម្នាក់ ដែលមានជំងឺតម្រងនោម ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមជាប់ខ្លួន។ គាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺមុន ហើយត្រូវបានគេបញ្ជាក់ថាបានឆ្លងវីរុស COVID-19 កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ គាត់បានស្លាប់ដោយសារឆ្លងមេរោគក្នុងឈាម (septicemia) ដែលបណ្តាលឱ្យគាំងបេះដូងស្លាប់កាលពីថ្ងៃទី២៤ ខែឧសភា។

គួរឱ្យដឹងដែរថា ករណីវីរុស COVID-19 ទាំងអស់របស់ប្រទេសថៃចំនួន ៣,០៤២ ករណី គឺនៅសល់តែ ៥៧នាក់ ប៉ុណ្ណោះដែលកំពុងស្ថិតក្រោមការព្យាបាលនៅមន្ទីរពេទ្យ ខណៈអ្នកជំងឺ ២,២២៨ បានជាសះស្បើយនិងរំសាយចេញ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: