ដល់ខែធូរេន ឃ្លានខ្លាំងពេកចូលលួចបេះក្នុងចំការគេមួយផ្លែ ត្រូវម្ចាស់តាមទាន់ ចាប់អោយប៉ូលីសទារសំណង១ពាន់ដុល្លារ
- May 25, 2020
ករណីលួចចូលបេះធូរេនមួយផ្លែ ម្ចាស់ចំការទារសំណង១ពាន់ដុល្លារ កំពុងក្លាយជាប្រធានបទគួរអោយចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គម Facebook ខណៈដែលមហាជនបានលើកឡើងថាវាជារឿងហួសហេតុដែលម្ចាស់ចំការទារសំណងដល់១ពាន់ដុល្លារ ចំណែកអ្នកខ្លះលើកឡើងថា គួរតែអប់រំណែនាំ ដល់ក្មេងៗទាំងនោះបានហើយកុំដល់ថ្នាក់ទារសំណងហួសបែបនេះ។
ក្នុងនោះលោក ផែង វណ្ណៈ ក៏បានរៀបរាប់ថា៖ “ឃ្លានខ្លាំងពេកអត់លុយទិញ ក្មេងប្រុស ២-៣ នាក់ ដាច់ចិត្តលួចបេះទុរេនក្នុងចំការរបស់ប្រជាពលរដ្ឋ នៅស្រុកកំពង់ត្រាច ខេត្ត កំពត ត្រូវម្ចាស់ចំការតាមចាប់បានប្រគល់អោយសមត្ថកិច្ច នៅព្រឹកថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២០ នេះ ដោយម្ចាស់ទាមទារសំណង ១០០០ ដុល្លារ ។ ដោយឃេីញក្មេងប្រុសទាំងនោះក្រីក្រ ហេីយទេីបតែលួចបេះ ១ផ្លែ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត បានអោយសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុក កំពង់ត្រាច ធ្វើការអប់រំ និង អោយឪពុកម្ដាយមកធ្វើលិខិតធានាយកទៅផ្ទះវិញ។ ខ្ញុំបាទសូមអរគុណចំពោះលោកស្នងការខេត្តកំពត ដែលបានយោគយល់ និង ផ្ដល់ឱកាសអោយក្មេងៗដែលមានកំហុសមានឱកាសកែខ្លួន។” តើប្រិយមិត្តយល់យ៉ាងណាដែរ?
- Share This Post: