ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចោរចូលបន្ទប់ជួលសម្លាប់ស្ត្រីអ្នកលក់ចាប់ហួយម្នាក់ ប្លន់យកម៉ូតូនិងទ្រព្យសម្បត្តិមួយចំនួនទៀត រួចចាក់សោពីក្រៅគេចខ្លួនបាត់ នៅខណ្ឌពោធិ៍សែនជ័យ

    BY Khmernote Media May 26, 2020
    ចោរចូលបន្ទប់ជួលសម្លាប់ស្ត្រីអ្នកលក់ចាប់ហួយម្នាក់ ប្លន់យកម៉ូតូនិងទ្រព្យសម្បត្តិមួយចំនួនទៀត រួចចាក់សោពីក្រៅគេចខ្លួនបាត់ នៅខណ្ឌពោធិ៍សែនជ័យ

    រាជធានីភ្នំពេញ ៖ អ្នកលក់ចាប់ហួយម្នាក់ ត្រូវបានជនមិនស្គាល់មុខចូលទៅបន្ទប់ជួលធ្វើសកម្មភាពសម្លាប់ប្លន់យកម៉ូតូហុងដាឌ្រីមមួយគ្រឿង និងទ្រព្យសម្បត្តិមួយចំនួនទៀត រួចគេចខ្លួនបាត់ដោយសុវត្តិភាព បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦:៣០នាទីយប់ ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះជួលមួយកន្លែង បន្ទប់ជួលលេខ១ ស្ថិតក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ជនរងគ្រោះឈ្មោះ អ៊ុច យ៉េន ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់ចាប់ហួយ មានស្រុកកំណើត ភូមិថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។

    សំភារៈបាត់បង់រួមមាន ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ C125សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DC-7457 ២-កាតគ្រីម៉ូតូ និងប្រាក់មួយចំនួន, សៀវភៅដាក់ប្រាក់សន្សំនៅធនាគារ។ ចំណែកជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

    តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាង០១រសៀលថ្ងៃទី២៥ ខែឧសភាឆ្នាំ ២០២០ មានបុរសម្នាក់(ជនសង្ស័យ) បានចូលទៅក្នុងបន្ទប់ជនរងគ្រោះ ដោយមិនបានចាប់អារម្មណ៍ថាចូលទៅធ្វើអ្វីនោះទេ ព្រោះស្មានតែបុរសម្នាក់នោះ និងជនរងគ្រោះស្គាល់គ្នា ។

    បើតាមការបំភ្លឺរបស់ឈ្មោះ អ៊ុច សារ៉ន ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ រូបគាត់បានចេញពីបន្ទប់ទៅធ្វើការដូចរាល់ដង ដោយជនរងគ្រោះនៅក្នុងបន្ទប់ជួលតែម្នាក់ឯង ។ លុះដល់ម៉ោង១៨:០០នាទី រូបគាត់បានចេញពីធ្វើការនៅរោងចក្រ ពេលមកដល់បន្ទប់វិញ ក៏ឃើញបន្ទប់ចាក់សោរពីខាងក្រៅ នៅពេលនោះគាត់ក៏មិនបានចាប់អារម្មណ៍អ្វីដែរ ដោយគិតស្មានថា ជនរងគ្រោះបានចេញទៅទិញឥវ៉ាន់ ។

    តែនៅពេលដែលគាត់មើលឃើញធុងទឹកកកនៅមុខបន្ទប់អត់ចាក់សោរ ទើបរូបគាត់មានការសង្ស័យ គាត់ក៏បានហៅប្អូនជីដូនមួយរបស់គាត់ មកវាយបំបែកសោរបន្ទប់បើកទ្វារទៅ ក៏ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ រួចនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសំរោងក្រោមបានដឹងតែម្តង ទើបបង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋមកចោមរោមមើលពេញកន្លែងកើតហេតុផងដែរ។

    ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះទៅហ៊ុមព័ទ្ធជុំវិញបន្ទប់កើតហេតុ និងរាយការណ៍ប្រាប់ជំនាញផ្នែកកោសល្យវិច្ឆ័យចុះមកពិនិត្យមើល និងធ្វើកោសល្យវិច័យផងដែរ។ ក្រោយពីពិនិត្យរួច សពស្ត្រីរងគ្រោះឃើញមានស្នាមជាំនៅត្រង់ថ្គាមផ្នែកខាងស្តាំ ទើបសមត្ថកិច្ចធ្វើរបាយការណ៍តាមជំនាញ រួចធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនសង្ស័យ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវតាមចាប់យកមក ផ្ដន្ទាទោសតាមផ្លូវច្បាប់៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay