ព័ត៌មានជាតិ

រន្ធត់ណាស់! ជិះម៉ូតូឌុបប្រពន្ធស្រាប់តែសំពត់របស់ប្រពន្ធចូលមីញ៉ុងម៉ូតូ ធ្លាក់បោកក្បាលទៅលើផ្លូវជាតិ ស្លាប់ភ្លាមៗនៅនឹងកន្លែង

BY
Khmernote Media
May 26, 2020

ខេត្តកណ្ដាល៖ កើតហេតុនៅថ្ងៃ ចន្ទ័ ៤ កើត ខែ ជេស្ឋ ឆ្នាំ ជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១២ និង០៥នាទី នៅលើកំណាត់ផ្លូវជាតិលេខ ២១ ចំណុចមុខវត្តវេឡុវន្ត ស្ថិតនៅក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

សភាពរឿងហេតុ នៅថ្ងៃខែឆ្នាំ វេលាម៉ោងខាងលើមាន ម៉ូតូម៉ាកសុីរូស ពណ៌ខៀវលាយសនិងខ្មៅ ពាក់ស្លាកលេខ ខ.1091 ក.ធ 1 មានកញ្ចក់ បើកបរដោយឈ្មោះ យូ នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ លក់សាច់គោ នៅខេត្តកំពត មានទីលំនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល អត់ពាក់មួកសុវត្តិភាព គ្មានរបួស បើកបរមានទិសដៅពីត្បូងទៅជើង ជ្រៃធំ តាខ្មៅ មានឌុបអ្នករួមដំណើរ ១ នាក់ ឈ្មោះ ស្លេះ អាំមីណាស់ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម ត្រូវជាប្រពន្ធ អត់ពាក់មួកសុវត្តិភាព បានស្លាប់នៅកន្លែងកើតហេតុ។

ការសន្និដ្ឋានបឋម ករណីនេះបង្កឡើងដោយ ការធ្វេសប្រហែសខ្លួនឯង ប្តីអ្នកបើកម៉ូតូ ហើយប្រពន្ធជាអ្នកអង្គុយពីក្រោយ លុះបើកទៅដល់ចំណុចកើតហេតុ ស្រាប់តែសំពត់របស់ប្រពន្ធបានស្រូបចូលមីញ៉ុងម៉ូតូ បណ្តាលឲ្យធ្លាក់ប្រពន្ធបោកក្បាលទៅលើផ្លូវជាតិស្លាប់ភ្លាមតែម្តង។ ករណីនេះកំលាំងជំនាញ និង កំលាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ រួចបានប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

Share This Post: