កូវីដ-១៩

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា ករណីរកឃើញវិជ្ជមានកូវីដ១៩ លើជនជាតិខ្មែរ២រូបមកពីក្រៅប្រទេស គឺមិនមែនជារលកទី២នោះទេ

BY
Khmernote Media
May 26, 2020

រាជធានីភ្នំពេញ៖ យោតាងតាមការបញ្ជាក់ឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានថ្លែងប្រាប់ទូរទស្សន៍ជាតិកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះថា ករណីដែលយើងរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ពីរនាក់ជាបុរសមកពីប្រទេសហ្វីលីពីនហើយស្ត្រីមកពីសហរដ្ឋអាមេរិចនេះ គឺមិនមែនជារលកទី ២នោះទេ គឺជាករណីនាំចូល។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា៖រហូតមកដល់ម៉ោង ៨:00 ព្រឹកថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២០ នេះគឺនៅតែ ១២៤ករណីដែលបានរកឃើញវិជ្ជមានកូវីដ-១៩ គឺសរុបទាំងអស់ទូទាំងប្រទេសគឺ ១២៤នាក់។ ហើយ២នាក់កំពុងសម្រាកក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ហើយ ១២២នាក់យើងបានព្យាបាលជាសះស្បើយ ហើយមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ ហើយពីម្សិលមិញនេះយើងក៏មិនមានរកឃើញថា៖ មានករណីវិជ្ជមានកូវីដ-១៩ ថ្មីដែរ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា

Share This Post: